ឡាយអិន បញ្ចេញវីដេអូចម្រៀងដ៏កម្រមួយ រំលឹកអនុស្សាវរីយ៍កម្សត់ជាមួយភរិយា!
- 2014-12-12 14:56:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាយអិន បញ្ចេញវីដេអូចម្រៀងដ៏កម្រមួយ រំលឹកអនុស្សាវរីយ៍កម្សត់ជាមួយភរិយា!
ចន្លោះមិនឃើញ
លោក ហែម បូរិទ្ធ ហៅ ឡាយអិន បានបញ្ចេញសារខូចចិត្តម្ដងហើយម្ដងទៀតចាប់តាំងពីបែកបាក់គ្នាជាមួយភរិយា ហើយមិនបានជួបកូនៗទាំងបីមក។ នៅព្រឹកនេះ ឡាយអិន បានបញ្ចេញវីដេអូចម្រៀងដ៏កម្រមួយដែលលោក និងភរិយា អ្នកនាង សន សុម៉ាលីនដា សម្ដែងជាមួយគ្នា ដែលបទនោះមានចំណងជើងថា "ឈប់យំទៅអូន"។
ក្នុងបទនេះ ឡាយអិន ដើរតួជាអ្នកលួងលោមគូស្នេហ៍ សម្ដែងដោយអ្នកនាង សុម៉ាលីនដា ឲ្យឈប់យំ និងដកចិត្តពីមនុស្សប្រុសម្នាក់នោះទៅ។ បទនេះដូចនឹងសាច់រឿងពិតរបស់លោកនាពេលបច្ចុប្បន្ន ខណៈលោកបាននិយាយកន្លងមកថា ចំណងអាពាហ៍ពិពាហ៍របស់លោកបាក់បែក ព្រោះតែអ្នកទី៣។
វិលមកបទនេះវិញ លោក ឡាយអិន និយាយទៀតថា "សង្ឃឹមថាតួសម្ដែងស្រីនៅចងចាំ ពាក្យថា " បើគេមកពង្រាត់ គឺយើងស្លាប់ទាំងអស់គ្នា ។ រឺបើយើងព្រាត់គ្នា សូមឲ្យព្រាត់ស្លាប់ បើព្រាត់មិនស្លាប់គឺមិនអាចទេ...។ សូម្បីតែបទចំរៀងនេះក៏ជាសាក្សីមួយដែរ។ សូមស្តាប់ចំរៀងជិតចប់ ត្រង់វគ្គសម្ដែង ដណ្តើមថ្នាំលេប សម្លាប់ខ្លួនពីតួស្រីហើយនិយាយថា "បើយើងស្លាប់ៗទាំងអស់គ្នា"។ សង្ឃឹមថា ស្រីលីននៅចាំ។”
អ្នកគាំទ្ររបស់លោកជាច្រើន បានចូលរួមទស្សនា និងស្ដាប់បទចម្រៀងមួយបទនេះ ហើយពួកគេថ្លែងថា កម្សត់ពេកចង់ស្រក់ទឹកភ្នែក...!!!
តោះ...ស្ដាប់ទាំងអស់គ្នា...!!!
http://youtu.be/DnQpD-LmDAk
អត្ថបទ៖ ទារិកា