​ទិញ​ម៉ូតូ​មួយ​ទឹក ត្រូវប្រយ័ត្ន​អី​ខ្លះ?

  • 2014-12-12 17:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ទិញ​ម៉ូតូ​ជជុះ​ឬ​មួយ​ទឹក​ អ្នកទិញ​គ្រប់​រូប​គួរ​យកចិត្តទុកដាក់​និង​​ប្រុងប្រយ័ត្ន​ ដើម្បី​ចៀសវាង​ការ​ខកចិត្ត​ និង​ការ​ខាតបង់​ប្រាក់កាស ឬ​ធ្លាក់​ក្នុង​កល​​លួងលោម​ពី​អ្នកលក់។ លោក​ទួត សីហា ម្ចាស់​ហាង​លក់​ម៉ូតូ​ទួត​សីហា ម្តុំ​គិរីរម្យ​បាន​បង្ហាញ​គន្លឹះ​មួយ​ចំនួន​ដើម្បី​ប្រិយមិត្ត​ស្វែងយល់ មុនពេល​សម្រេច​ចិត្ត​ទៅ​​ស្វែង​រក​ទិញ​ម៉ូតូ​មួយ​ទឹក​នៅ​តាម​ហាង​នានា ដើម្បី​ចៀសវាង​បញ្ហា​កើត​ឡើង។

 

លោក​ប្រាប់​ថា អតិថិជន​ពេល​ទិញ​ម៉ូតូ​មួយ​ទឹក​ប្រើប្រាស់ ចាំបាច់​ណាស់​ត្រូវតែ​សួរ​រក​កាតគ្រី​ស៊ីន​សម្គាល់​ម្ចាស់​ដើម ឬ​ក្រដាស​ពន្ធ រួម​ទាំង​វិក្កយបត្រ​ទិញ​ពី​អ្នកលក់ ដើម្បី​បញ្ជាក់​ថា​ម៉ូតូ​ដែល​យើង​ទិញ​ប្រើប្រាស់​មាន​ប្រភព​ច្បាស់លាស់ និង​ដែល​មិន​អាច​នាំ​បញ្ហា​ទៅ​ថ្ងៃក្រោយ។

 

 

ចំណុច​ទី​ពីរ អតិថិជន​ត្រូវ​ឲ្យ​ម្ចាស់ហាង​ធានា​ឬ​បញ្ជាក់​ពី​គ្រឿង​បន្លាស់​ផ្សេងៗ ក្រែង​លោ​មាន​ការ​លួច​បន្លំ ឬ​ការ​ដោះដូរ​ដែល​នាំ​ឲ្យ​បាត់បង់​រូបរាង​ដើម។

 

ចំណុច​ទី ៣ ត្រូវ​ច្បាស់​ថា​ហាង​ឆេង​តម្លៃ​ទិញ​នោះ សមស្រប​អាច​ទទួល​យក​បាន​ឬ​អត់ ពីព្រោះ​ម៉ូតូ​មួយ​ទឹក​ខុស​ពី​ម៉ូតូ​ថ្មី តម្លៃ​ស្រេច​នៅ​លើ​មាត់​និង​ការ​ចរចា​គ្នា បើ​សិន​អតិថិជន​វ័យ​ឆ្លាត​គួរ​សិក្សា​ពី​ហេង​ឆេង​ជា​មុន ដែល​នឹង​ធ្វើ​ឲ្យ​ការ​ទិញ​ដូរ​មាន​ដំណើរការ​រលូន​ និង​មិន​មាន​ការ​សោកស្ដាយ។

 

ចំណុច​ទី ៤ លោក​បញ្ជាក់​ថា ទោះ​បី​ម៉ូតូ​មួយ​ទឹក ហាង​មួយ​ចំនួន​ក៏​នឹង​ផ្តល់​ការ​ធានា​ប្រើប្រាស់​រយៈ​ពេល​មួយ​ឆ្នាំ​ដល់​អតិថិជន​ទិញ​ប្រើប្រាស់។ លោក​ថា ហាង​ដែល​មាន​កេរ្តិ៍ឈ្មោះ​ និង​មាន​ការ​ទទួល​ស្គាល់​គេ​មិន​ខ្លាច​ក្នុង​ការ​ផ្តល់​ការ​ធានា​ដល់​អតិថិជន ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​និង​ការ​ពេញចិត្ត​សម្រាប់​ការ​ទិញ​ប្រើប្រាស់​ពី​ហាង​របស់​ពួកគេ។

 

បន្ត​អាន  យុវជន​មួយ​ក្រុម​ច្នៃ​ខ្មោច​ម៉ូតូ​ បង្កើត​ម៉ូដ​ថ្មី​សម្រស់​ម៉ាអេម

បន្ត​អាន  របៀប​ដាក់​ Password នៅ​លើ​ Folder ដោយ​មិន​បាច់​ប្រើ​កម្មវិធី

បន្ត​អាន៖ តោះ! រៀន​ប្រើ​ Keyboard Shortcut នៅ​លើ​​ Facebook

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី