ស្រី​ស្អាត​មុខ​ដូច​តុក្កតា តែ​បើ​បាន​ឃើញ​ខ្លួន​វិញ ដាច់​ផ្ងារ​...

  • 2014-12-14 19:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​វ័យ​ ១៨ ឆ្នាំ ​ជនជាតិ​រុស្ស៊ី​ម្នាក់ ដែល​មាន​ឈ្មោះ​ថា​ Yulia Viktorovna Vins  ឬ​ហៅ​កាត់​ថា​ Julia Vins មាន​ទម្រង់​មុខ​ស្អាត​ឥត​ខ្ចោះ​ដូច​កូន​ក្រមុំ​តុក្កតា។ បើ​មើល​តែ​មុខ អ្នក​នឹង​លង់​ស្នេហ៍​នាង​ផ្កាប់​មុខ​ តែ​បើ​ក្រឡេក​ឃើញ​ដង​ខ្លួន​របស់​នាង​វិញ អ្នក​ច្បាស់​ជា​ដាច់​ផ្ងារ​មិន​ខាន​។

 

 

 

 

 

Julia គឺ​ជា ​ស្រី​ស្អាត​ម្នាក់​ក្នុង​ចំណោម​ស្រី​ស្អាត​ ដែល​មាន​មុខ​ស្រស់​ស្អាត​ដូច​ក្រមុំ​ជ័រ តែ​នាង ​គឺ​ជា ​នារី​ទី​មួយ​ហើយ​ ដែល​មាន​ដង​ខ្លួន​ជា​អ្នក​កាយ​សម្ព័ន្ធ​។ តាម​ការ​សម្ភាសន៍ នាង​គ្មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​បង្រៀន​ខាង​លើក​ដុំដែក​នេះ​ទេ​ តាំង​ពី​នាង​ចាប់​ផ្ដើម​ចេញ​ធ្វើការ​មក​។

 

ពី​ដំបូង​នាង​គ្រាន់​តែ​ជា​នារី​សាមញ្ញ​ម្នាក់ ដែល​មើល​ទៅ​ដូច​ជា​មាន​រឹងមាំ និង​ មាន​ជំនឿ​ចិត្ត​ខ្ពស់​។ ប៉ុន្តែ​ ក្រោយ​ពី​បាន​សាក​ល្បង​ក្នុង​ការ​លើក​ដុំដែក​នេះ នាង​បាន​ធ្វើ​វា​យ៉ាង​ល្អ ហើយ​ពេល​នេះ​ នាង​កំពុង​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​លើក​ដំបូង​របស់​នាង​នៅ​ពេល​ខាង​មុខ​។

 

 

 

 

 

Julia បាន​ទទួល​ទាំង​ការ​កោត​សរសើរ​ និង ​រិះគន់​ពី​មហាជន​ តែ​វា​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​របស់​នាង​ឡើយ​។ នាង​បាន​និយាយ​ថា​ នាង​ពេញ​ចិត្ត​នឹង​អ្វី​ដែល​នាង​កំពុង​ធ្វើ​។ ​នាង​សង្ឃឹម​ថា​នឹង​មាន​មនុស្ស​ដែល​គាំទ្រ​ចំពោះ​ជម្រើស​របស់​នាង​នេះ ហើយ​នឹង​មាន​មនុស្ស​ផ្សេង​ទៀត​ដែល​ចូល​មក​ពន្យល់​ឲ្យ​ច្បាស់​លាស់​ថា​ហេតុអ្វី​ក៏​ពួក​គេ​មិន​គាំទ្រ​ចំពោះ​រឿង​នេះ​។ វា​គ្មាន​បាន​ផល​អ្វី​មក​វិញ​ទេ បើ​អ្នក​ប្រឹង​រា​រាំង​មនុស្ស​ដែល​ចង់​ដើរ​តាម​ក្ដី​សុបិន​របស់​គេ​នោះ​។

 

គួរ​បញ្ជាក់​ថា ធ្លាប់​មាន​សារព័ត៌មាន​បរទេស​ជា​ច្រើន​មក​ហើយ​ដែល​បាន​ចុះ​ផ្សាយ​ពី​នាង​កាល​ពី​ឆ្នាំ​ទៅ​ ដោយ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​អ្នក​អាន​។

 

 

 

 

 

 

 

 

បើ​ប្រិយមិត្ត​បាន​សង្សារ​ស្អាត​ដូ​ច​នាង ព្រម​យក​អត់​?

 

ចុច​អាន​ មើល​វីដេអូ​ដ៏​ស្រៀវ​នេះ​ហើយ ស្រី​ៗ​ចង់​ចាក់​មុខ​អក្សរ​V ទៀត​អត់​?​

 

ដោយ​៖ សុគន្ធី ប្រភព​៖ cosmopolitan​

អត្ថបទថ្មី