អាល្លឺម៉ង់លេខ១ប្រចាំឆ្នាំ២០១៤ ឯកម្ពុជាល្អជាងមុន១លេខ
- 2014-12-19 13:33:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាល្លឺម៉ង់លេខ១ប្រចាំឆ្នាំ២០១៤ ឯកម្ពុជាល្អជាងមុន១លេខ
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិកម្ពុជាបានកើនមួយលេខទៀតនៅក្នុងតារាងចំណាត់ថ្នាក់ FIFA World Ranking ប្រចាំខែធ្នូ។ បើងាកទៅមើលនៅកំពូលតារាងវិញ អាល្លឺម៉ង់នៅតែលេខ១ដដែល។ នេះជាលើកទី២ហើយ ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលក្រុមជើងឯក World Cup ៤សម័យមួយនេះ អាចឈរនៅលើគេក្នុងដំណាច់ឆ្នាំ។
កាលពីខែមុន កម្ពុជាបានលេខ១៨០ ស្ថិតនៅក្រោមប្រទេស៨ផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែនៅលើក្រុម២ទៀតគឺប្រ៊ុយណេ និងទីម័រខាងកើត។ សម្រាប់ខែនេះវិញ ក្រុមរបស់លោក Lee Tae Hoon ស្ថិតនៅលេខ១៧៩ ល្អជាងមុនមួយលេខ ខណៈក្រុមនៅលើគេក្នុងតំបន់ដែលមាន១១ប្រទេសនេះវិញ គឺនៅតែជាហ្វីលីពីន តាមពីក្រោយដោយវៀតណាម មីយ៉ាន់ម៉ា និងថៃ។
ចំណែកនៅផ្នែកខាងលើវិញ ពីចំណាត់ថ្នាក់លេខ១ ដល់លេខ២០ គ្មានអ្វីប្រែប្រួលនោះទេ ដោយក្រុមអាហ្សង់ទីន កូឡុំប៊ី បែលហ្សិក និងហុល្លង់ នៅចំណាត់ថ្នាក់តាមពីក្រោយអាល្លឺម៉ង់ដដែល៕
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ fifa