នារី​វាយកូន​បាល់​កម្ពុជា Andrea ចាញ់​ជើង​ខ្លាំង​ចិន​ ​ព្រឹក​មិញ

  • 2014-12-24 21:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​វាយ​កូន​បាល់​កម្ពុជា​ទី​មួយ Andrea Ka ដែល​ជាប់​ឈ្មោះ​ប្រកួត​លំដាប់​អន្តរជាតិ​បាន​ចាញ់​កីឡា​ការិនី​​ចិន Zhaoxuan Yang ពីរ​សិត​ជាប់​គ្នា​កាល​ពី​​ថ្ងៃ​ត្រង់​នេះ​ក្នុង​ព្រឹត្តិការណ៍ ITF Women’s Futures នៅ​ទី​ក្រុង​ហុងកុង។

 

ក្នុង​ព្រឹត្តិការណ៍​ដែល​មាន​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​​អាមេរិក​​នេះ កីឡា​ការិនី​ចិន Zhaoxuan Yang ដែល​មាន​ចំណាត់​ថ្នាក់​ពិភព​លោក ២៥២ ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ដោយ​បាន​បំ​បាក់​​ជើង​ខ្លាំង​របស់​កម្ពុជា​ Andrea Ka ដោយ​លទ្ធផល​ ៦-១ និង ៦-១។​

 

ទោះ​ជា​យ៉ាង​ណា Andrea Ka ​បាន​ទទួល​ពិន្ទុ WTA Ranking ឡើង​វិញ បន្ទាប់​ពី​បាត់​​បង់​អស់​រយៈ​ពេល​៤​ឆ្នាំ​​ក្រោយ​នាង​​រវល់​​​បន្ត​ការ​សិក្សា​នៅ​អាមេរិក និង​ឃ្លាត​ឆ្ងាយ​ពី​ទី​លាន​វាយ​កូន​បាល់។

 

កាល​ពី​ម្សិល​មិញ Andrea Ka បាន​យក​ឈ្នះ​ជើង​ខ្លាំង​ចិន​ Zhang ដែល​មាន​ចំណាត់​ថ្នាក់​ពិភព​លោក​៩០០​​​ដោយ​លទ្ធផល ៧-៥ និង ៦-៤។ ​នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​នាង​ក្នុង​ការ​ប្រឹង​ប្រែង​​ស្វែង​រក​ចំណាត់​ថ្នាក់​ពិភព​លោក​បន្ត​ទៀត៕

 

 

ស្តាប់​​ពី​អារម្មណ៍​របស់​កញ្ញា​ដែល​បាន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា សូម​ចុច...

 

អត្ថបទ៖ ជាន ចាន់រ៉ា