កម្មវិធី ”Get Your Sexy Back KH" បានបញ្ចប់ហើយមានអ្នកលេងជិត២ម៉ឺននាក់
- 2014-12-25 18:04:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី ”Get Your Sexy Back KH" បានបញ្ចប់ហើយមានអ្នកលេងជិត២ម៉ឺននាក់
ចន្លោះមិនឃើញ
យុទ្ធនាការអប់រំស្ដីពីការពិសាគ្រឿងស្រវឹង ដោយទទួលខុសត្រូវមានឈ្មោះថា ”Get Your Sexy Back KH " ឬ "យកភាពសង្ហារបស់អ្នកត្រលប់មកវិញ" ដែលរៀបចំដោយ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ សហការជាមួយក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា គណៈកម្មាធិការជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ចប់ហើយកាលពីល្ងាចមិញនេះ ដោយកម្មវិធីនេះមានអ្នកលេងតាម Facebook Page ជិត២ម៉ឺននាក់។
កម្មវិធី "Get Your Sexy Back " ឬ "យកភាពសង្ហារបស់អ្នកត្រលប់មកវិញ" មានរយៈពេលមួយខែដោយបានចាប់ផ្ដើមតាំងពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០១៤ មក ក្នុងនោះ អ្នកដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវមានអាយុចាប់ពី១៨ឆ្នាំ ឡើងទៅ។
សកម្មភាពចម្បងៗកន្លងមករបស់កម្មវិធីអប់រំនេះមានបួន គឺ ៖ ទី១ ការផ្សព្វផ្សាយតាមសារព័ត៌មាននានា។ ទី២ លោកអ្នកអាចចូលទៅកាន់ Facebook Page “Get Your Sexy Back KH” ចូលរួមកម្មវិធី ប្រកួត "មិនមែនខ្ញុំ" ដើម្បីជួយមិត្តរបស់លោកអ្នកឲ្យពិសាគ្រឿងដោយការទទួលខុសត្រូវ ហើយលោកអ្នកមានឱកាសឈ្នះទូរស័ព្ទ iPhone 6 និងសំបុត្រ VIP ចូលរួមទស្សនាក្រុមកំប្លែងនាយពែកមី។ ទី៣ ការចុះផ្សព្វផ្សាយនៅតាមបណ្ដាហាងក្នុងរាជធានីភ្នំពេញ។ ទី៤ នៅល្ងាចថ្ងៃទី 24 ធ្នូ ឆ្នាំ 2014 ជាថ្ងៃបញ្ចប់នៃ យុទ្ធនាការនេះ ដែលធ្វើនៅសណ្ឋាគារសូហ្វីតែល។
លោក Vong Seong Wei នាយកហិរញ្ញវត្ថុ និងជាតំណាងអគ្គនាយក ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានលើកឡើងថា កម្មវិធី "Get Your Sexy Back" ឬ "យកភាពសង្ហារបស់អ្នកត្រលប់មកវិញ" ធ្វើឡើងក្នុងគោលបំណង ឲ្យយុវជនក៏ដូចជា មហាជនទូទៅ យល់ដឹងពីផលវិបាកដែលបណ្ដាលមកពីការពិសាគ្រឿងស្រវឹងលើសកម្រិតជាប្រចាំ ឬរ៉ាំរ៉ៃជាពិសេស អាចបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍ ពីការស្រវឹងហើយបើកបរ និងជំរុញលើកទឹកចិត្តយុវជនឲ្យប្រកាន់យកការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមរម្យ និងបំបាត់ទម្លាប់នៃការទទួលគ្រឿងស្រវឹងហួសកម្រិតមិនអាចគ្រប់គ្រងខ្លួនឯងបាន។
នាយកហិរញ្ញវត្ថុក្រុមហ៊ុនខាងលើកឡើងទៀតថា តាមរយៈ Facebook Page “Get Your Sexy Back KH” មានអ្នកចូលលេងរហូតដល់ជាង ១៨០០០នាក់ឯណោះ ។ ចំនួននេះ លោកសង្ឃឹមថា កម្មវិធីដែលធ្វើមកនេះ ពិតជាចំណែកមួយជួយឲ្យប្រជាពលរដ្ឋយល់ដឹងពីគ្រឿងស្រវឹង និងការទទួលខុសត្រូវ ពេលពិសាគ្រឿងស្រវឹង កាន់តែបានច្រើនថែមទៀត។
រង្វាន់ដែលអ្នកឈ្នះតាមរយៈការចូលលេង Facebook Page“Get Your Sexy Back KH”មានរង្វាន់ iPhone 6 ១គ្រឿង,Samsung Galaxy Tap១គ្រឿង , Samsung Grand Neo ១គ្រឿង និង រង្វាន់ជាច្រើនមុខផ្សេងទៀត ដែលត្រូវបានផ្ដល់ជូនដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ៕
អានអត្ថបទ៖ ជិត៣ពាន់នាក់តម្រៀបគ្នាជាដើមណូអែលធំជាងគេលើលោក អត្ថបទ៖ ខុត សីហា