ចុងឃ្នៀស​តំបន់​​​​​​ទេសចរណ៍​លើ​ទឹក​​ល្បី​​​​​​នា​​ទឹក​ដី​អង្គរ

  • 2014-12-29 17:05:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​​ទឹកដី​អង្គរ​ ​ចុងឃ្នៀស​គឺ​ជា​តំបន់​ទេសចរណ៍​លើ​ទឹក​ដ៏​ល្បី​មួយ​ដែល​មិន​គួរ​មើល​រំលង​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ជាច្រើនទៀត។ ​​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​សៀមរាប​តាម​បណ្ដោយ​ផ្លូវ​លេខ ​៦៣ ​កាត់​តំបន់​ទេសចរណ៍​ភ្នំ​ក្រោម​​លើ​ចម្ងាយ​ផ្លូវ​ប្រហែល​ ១២​ គីឡូម៉ែត្រ​​អ្នក​នឹង​ទៅ​ដល់​ភូមិ​ចុងឃ្នៀស​ដែល​ជា​លំនៅឋាន​របស់​ប្រជា​នេសាទ​ភូមិ​អណ្ដែត​ទឹក។ ​ការ​ធ្វើ​ដំណើរ​អាច​ចំណាយ​ពេល​ប្រហែល​ ២០ ​នាទី ​ទៅ​កន្លះ​ម៉ោង។

 

​​​ពេល​ទៅ​ដល់​ អ្នក​នឹង​ឃើញ​​ស្ថានីយ​​ចេញ​ដំណើរ​សម្រាប់​ទេសចរ​​​ដែល​ចង់​ទិញ​សំបុត្រ​ជិះ​​កាណូត​​បន្ត​​​​​ទៅ​​​ផ្ដិត​យក​​​ទិដ្ឋភាព​ជីវភាព​រស់នៅ​នៃ​អ្នក​ភូមិ​​​​អណ្ដែត​ទឹក។ ​​​ចំណាយ​ពេល​បន្ត​ចេញ​ពី​​ស្ថានីយ​ចេញ​ដំណើរ​លើ​ទូក​ម៉ាស៊ីន​កាត់​​ព្រៃ​លិច​ទឹក​អម​សងខាង​ផ្លូវ​ទឹក ​អ្នក​នឹង​ទៅ​ដល់​​ភូមិ​ចុងឃ្នៀស​ក្នុង​បឹង​ទន្លេសាប​ដ៏​ល្វឹងល្វើយ​​ដូច​មហាសាគរ។ ​​​អ្វី​ដែល​អ្នក​នឹង​ឃើញ​នៅ​ទី​នោះ​ គ្មាន​អ្វី​ក្រៅ​ពី​ជីវភាព​រស់នៅ​ដោយ​ការ​នេសាទ​របស់​ប្រជា​នេសាទ​ ​ភោជនីយដ្ឋាន​លើ​ទឹក ​​សាលារៀន ​បែរ​ចិញ្ចឹម​ត្រី​​និង​ក្រពើ​ ​​វិហារ ​​និង​កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​ឡើយ។

 

 

(រូបភាពពី​ Trip Advisor)

 

វុត្ថា​ ​អ្នក​បើក​ទូក​វ័យ​​ ២០ ​ឆ្នាំ​ក្រាស់​រៀបរាប់​ឲ្យ​​​ Sabay ​​ដឹង​ថា​​​ ​៨០ ទៅ​ ៩០ ​ភាគរយ​នៃ​អ្នក​រស់នៅ​ទី​នោះ​ប្រកប​របរ​នេសាទ។ ​​ក្រៅ​ពី​នោះ​ អ្នក​ខ្លះ​ប្រកប​​​អាជីវកម្ម​ធុន​តូច​ដូចជា​លក់​ភេសជ្ជៈ ​របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ​និង​បន្លែ​ផ្លែឈើ​ជាដើម។ ​​​បុរស​សម្បុរ​ស្រអែម​បន្ត​ថា ​សម្រាប់​អ្នក​លក់​បន្លែ​ត្រូវ​ទិញ​ពី​ដី​គោក​ដែល​នៅ​ជិត​នោះ ​មួយ​​​ឬ​ពីរ​ថ្ងៃ​ម្ដង​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ។ ​

 

​ចង់​ដឹង​ថា ​ថា​ភូមិ​បណ្ដែត​ទឹក​មាន​ទិដ្ឋភាព​បែប​ណា ​សូម​រីករាយ​នឹង​រូបភាព​​ទាំង​ស្រុង​ដូច​ខាងក្រោម៖

 

 

 

 

 

 

 

 

អត្ថបទ៖ ​សីហា រូបភាព៖ ​ទូរសព្ទដៃ​​​​​​​​​​​​​​​