រចនាបថ​ផ្ទះ​ខ្មែរ​បែប​នេះ ធ្វើ​ឲ្យ​​អ្នក​ចង់​រស់​នៅ​ដែរ​ទេ?

  • 2014-12-30 18:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្ទះ​ខ្មែរ​មាន​ច្រើន​សណ្ឋាន​ដូច​ជា​ផ្ទះ​ប៉ិត ផ្ទះ​កន្តាំង ផ្ទះ​រាង​ដោល ​ផ្ទះ​រោង​ឌឿន ផ្ទះ​តៀម​ ជា​ដើម ដោយ​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ខ្មែរ​ព្យាយាម​រក្សា​នូវ​ទម្រង់​ដើម​នៃ​ប្រភេទ​ផ្ទះ​ខ្មែរ ទុក​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​បាន​ដឹង​ និង​ ជា​កេរមរតក។

 

 

 

ផ្ទះប៉ិត

 

លោក ស៊ាំង សីហា និស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស​ប្រាប់​ថា បើ​ទោះ​សម័យ​បច្ចុប្បន្ន​មាន​ផ្ទះ​វី​ឡា ផ្ទះ​ល្វែង​រចនា​តាម​បែប​អឺរ៉ុប​យ៉ាង​ណា តែ​សីហា​ស្រលាញ់​ និង ​ចូល​ចិត្ត​រស់​នៅ​ផ្ទះ​រចនា​បែប​ខ្មែរ​ជាង។

 

ចំណែក យុវជន ឡាយ និស្សិត​នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ដែរ មិន​គិត​អញ្ចឹង​ទេ។ ឡាយ​ថា ចូល​ចិត្ត​ផ្ទះ​បែប​លោក​ខាង​លិច​ជាង ព្រោះ​គិត​ថា ​​ផ្ទះ​ថ្ម​​មិន​ក្ដៅ មាន​សុវត្ថិភាព​ជាង ម្យ៉ាង​មិន​អស់​ធន​ធាន​ព្រៃ​ឈើ​ច្រើន​ផង។

 

សូមទស្សនារចនាបថផ្ទះខ្មែរ៖

 

http://youtu.be/gO9jkmBbpj0

 

 

ចុះ​ប្រិយ​មិត្ត ចង់​រស់​នៅ​ក្នុង​ផ្ទះ​ប្រភេទ​ណា​ដែរ? ផ្ទះខ្មែរ ឬអឺរ៉ុប? អត្ថបទ៖ លឹម សុ​នា រូបថត៖ ផ្ដល់​សិទ្ធ​លោក Dara Neak

អត្ថបទថ្មី