បុរស​ម្នាក់​ចំណាយ​លុយ​ជាង​១០​ម៉ឺន​ដុល្លារ កែ​មុខ​ឲ្យ​ដូច Kim Kardashian តែ​លទ្ធផល...

  • 2015-01-04 17:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​អង់គ្លេស​ម្នាក់​បាន​ចំណាយ​ប្រាក់​ប្រហែល​ ១៥ម៉ឺន​ដុល្លារ​ដើម្បី​កែ​សម្ផស្ស​ឲ្យ​មើល​ទៅ​ដូច​នាង​ Kim Kardashian តែ​មិន​នឹក​ស្មាន​ថា​លទ្ធផល​ចុង​ក្រោយ​នៃ​ការ​កែ​សម្ផស្ស​នោះ ធ្វើ​ឲ្យ​អ្នក​​ឃើញ​ហើយ​ហួស​ចិត្ត​មិន​ស្ទើរ​​។

 

លោក​ Jordan Parke អាយុ​២៣​ឆ្នាំ គឺ​ជា​អ្នក​តុប​តែង​មុខ​ម្នាក់ បាន​ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នក​គាំ​ទ្រ​តារា​ម៉ូដែល​ Kim Kardashian យ៉ាង​ពេញ​ទំហឹង​ រហូត​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​កែ​សម្ផស្ស​ឲ្យ​បាន​មុខ​ដូច​នាង​។ លោក​បាន​និយាយ​បន្ទាប់​ពី​បាន​មើល​ឈុត​សម្ដែង​របស់​នាង​Kimថា​ "ខ្ញុំ​ស្រលាញ់​អ្វី​គ្រប់​យ៉ាង​របស់​ Kim! នាង​ជា​នារី​ដែល​អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​ឃើញ​! ស្បែក​របស់​នាង​ក៏​អស្ចារ្យ សក់​របស់​ និង​អ្វី​ៗ​ផ្សេង​ទៀត​ក៏​អស្ចារ្យ​ដែរ​!”

 

ចុងក្រោយ​ លទ្ធផល​នៃ​ការ​វះកាត់​កែ​សម្ផស្ស​ឲ្យ​ដូច​តារា​សំណព្វ​របស់​ខ្លួន​ បុរស​ជាង​ផាត់​មុខ​ខាង​លើ​បាន​ឲ្យ​ពេទ្យ​ធ្វើ​ចិញ្ចើម​យ៉ាង​ធំ ដោយ​លាប​ពណ៌​ខ្មៅ ឯ​បបូរ​មាត់​ ក៏​ចាក់​ធំ​ជាង​នាង​ Kim ទៅ​ទៀត​។ បុរស​ខាង​លើ​បាន​និយាយ​ទៀត​ថា "ខ្ញុំ​អស់​សំណើច​ខ្លាំង​ណាស់ ដែល​ពេល​ចេញ​ដើរ​ទៅ​ណា​មក​ណា មាន​មនុស្ស​ជា​ច្រើន​មក​ចំអក​​ថា​ខ្ញុំ​ទៅ​កែ​សម្ផស្ស មិន​មែន​ជា​សម្រស់​ពិត​! ហើយ​បើ​ខ្ញុំ​ទៅ​កែ​សម្ផស្ស​ឲ្យ​ដូច​សម្រស់​ធម្មជាតិ​ដដែល ខ្ញុំ​ចាំបាច់​ទៅ​ចំណាយ​ប្រាក់​ច្រើន​បែប​នេះ​ធ្វើ​អី​?”

 

សូម​ទស្សនា​រូប​ភាព​លោក​ Parke​ តាំង​ពី​នៅ​តូច មុន​ពេល​កែ​សម្ផស្ស និង​ក្រោយ​ពេល​កែ​សម្ផស្ស​រួច​៖

 

 

 

 

 

 

 

ព័ត៌មាន​ផ្សេង​ៗ​ទាក់​ទង​នឹង​នាង​ Kim Kardashian

 

 

ដោយ៖ សុគន្ធី ប្រភព​៖ allviralposts