អស់ទាស់...ចូល ២០១៥ ភ្លាម សៀក សក្ដិរុណា ហ៊ឺហា Mazda ជិត៥ម៉ឺនដុល្លារ!
- 2015-01-06 21:34:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ទាស់...ចូល ២០១៥ ភ្លាម សៀក សក្ដិរុណា ហ៊ឺហា Mazda ជិត៥ម៉ឺនដុល្លារ!
ចន្លោះមិនឃើញ
ចូលមកដល់ឆ្នាំ ២០១៥ ឆ្នាំថ្មីភ្លាមតារាសម្ដែងសម្បុរស្រអែម សៀក សក្ដិរុណា បានដូររថយន្តចាស់ Toyota Celicaចោលស្រវាថ្មីភ្លែត Mazda មានតម្លៃរហូតដល់ទៅជិត ៥ម៉ឺនដុល្លារ។
រថយន្តថ្មីនេះ គេឃើញកញ្ញា សៀក សក្ដិរុណា ប្រើសម្រាប់ចរយាត្រាថ្មីៗនេះ ចេញធ្វើការងារសិល្បៈផ្សេងៗ។ តួស្រីក្នុងរឿង "មាសសុទ្ធ" ដែលត្រៀមនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CTN បានទទួលស្គាល់លើបញ្ហានេះ។
កញ្ញា ថ្លែងថា "ចាស...ដូរមែនតើ គឺដូរតាំងចុងឆ្នាំ ២០១៤ឯណោះ មិនមែនទើបដូរឆ្នាំថ្មីនេះទេបង និយាយទៅខ្ញុំដូរពីរដងហើយហ្នឹង!”។ សក្ដិរុណា បន្តថា បន្ទាប់ពីរថយន្តចាស់ Celica ពណ៌ខ្មៅដែលឧស្សាហ៍ខូចនោះ កញ្ញា បានទិញរថយន្តកាមេរីបាឡែនពណ៌ស្ករមួយគ្រឿង។ ប៉ុន្តែជិះបានតែប្រមាណ២-៣ខែក៏លក់វិញ ហើយចុងក្រោយទិញរថយន្ត Mazda នេះតែម្ដង។
ចំពោះតម្លៃរថយន្តថ្មីនេះវិញ តារាសម្ដែងវ័យ ១៩ឆ្នាំរូបនេះ ប្រាប់ថា មានតម្លៃ ៤៧០០០ដុល្លារសហរដ្ឋអាមេរិកឯណោះ។ បើទោះជាស្រវាយកថ្មីជំនួសចាស់ ប៉ុន្តែរថយន្តចាស់ដែលកញ្ញាប្រាប់ថា ជាទ្រព្យសម្អប់នោះ ក៏មិនបានលក់ចោលដែរ។
"អត់លក់ទេបង ហ្នឹងជាទ្រព្យសម្អប់របស់យើងហើយ លក់ធ្វើអី រាល់ថ្ងៃទុកឲ្យប៉ាម៉ាក់ គ្រាន់គាត់ជិះទៅណេះទៅណោះទៅ!”។
តាមព័ត៌មានកន្លងមក សិល្បការិនីនានាដែលហ៊ឺហារថយន្តថ្លៃៗ ឬផ្ទះវិឡាជាដើម ច្រើនល្បីមានមន្ត្រី ថៅកែ ឬឧកញ៉ាជាអ្នកឧបត្ថម្ភ។ កញ្ញា សៀក សក្ដិរុណា បានប្រកាសផ្ដាច់ខ្លួនពីព័ត៌មានដូចគ្នានេះ ក្នុងនោះកញ្ញាថ្លែងថា ថវិកាដែលនាងប្រើសម្រាប់ផ្លាស់ប្ដូររថយន្តម្ដងជាពីរដងនេះ ជាញើសឈាមសិល្បៈរបស់នាង។
“អត់ទេ...អត់ទេ...លុយខ្ញុំ និងក្រុមគ្រួសារខ្ញុំទាំងអស់បង...បងមិនឃើញទេអ្ហី...រាល់ថ្ងៃប្រឹងធ្វើការទាំងយប់ទាំងថ្ងៃ ថតរឿងផង ស្ប៉តពាណិជ្ជកម្មក្រុមហ៊ុននានាផង លុយបានពីការងារអស់ហ្នឹងណាបង!”។ យ៉ាងណាកញ្ញា ទទួលស្គាល់ថា ពិតជាមានអ្នកស្រឡាញ់ច្រើនមែន ប៉ុន្តែនាងនៅបិទបេះដូងនៅឡើយ។
ក្រៅពីថតរឿង និងស្ប៉តពាណិជ្ជកម្ម កញ្ញា សៀក សក្ដិរុណា ប្រាប់ទៀតថា កញ្ញាទទួលបានការចាប់អារម្មណ៍ពីក្រសួងទេសចរណ៍កម្ពុជាទៀត។ "ខ្ញុំទើបថតស្ប៉តនិយាយពីទេសចរណ៍ឲ្យក្រសួងទេសចរណ៍តើ ហើយស្ប៉តហ្នឹងក៏ចាក់ផ្សាយរួចហើយតាំងបុណ្យអុំទូកឯណោះ"៕
អត្ថបទផ្សេងៗពាក់ព័ន្ធស្នេហាតារាជាតិ មាននៅទីនេះ!!!
អត្ថបទផ្សេងពាក់ព័ន្ធនឹងជុំវិញតារាជាតិ មាននៅទីនេះ!!!
អត្ថបទ៖ ទារិកា