សមាជិក​ក្រុម​ CNBLUE និង AOA មក​ភ្លក់​រសជាតិ​ជីវិត​ក្រីក្រ​នៅ​កម្ពុជា

  • 2015-01-06 23:17:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹក​មិញ​នេះ ស្ថានីយ​ទូរទស្សន៍​កូរ៉េ KBS បាន​បង្ហាញ​រូបភាព​មួយ​ចំនួន​លើ​បណ្ដាញ​ Facebook របស់​ខ្លួន ​អំពី​សកម្មភាព​ក្រុម​តារា​ចម្រៀង និង​សម្ដែង​កូរ៉េ​មួយ​ក្រុម ដែល​បាន​មក​ថត​កម្មវិធី​ "Brave Family” នៅ​ប្រទេស​កម្ពុជា។​

 

 

តារា​ចម្រៀង និង​សម្ដែង​កូរ៉េ​ចំនួន ៦​រួប រួម​មាន​តារា​ចម្រៀង Kang Minhyuk សមាជិក​ក្រុម CNBLUE, តារា​ចម្រៀង Seolhyun សមាជិក​ក្រុម AOA, តារា​កំប្លែង Park Myung Soo រួម​ទាំង​តារា​សម្ដែង Lee Moon Sik, Shim Hye Jin និង Choi Jung Won បាន​​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២ ហើយ​នឹង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​មករា ដើម្បី​ថត​កម្មវិធី​​នេះ។ ​រូបភាព​ផ្សព្វផ្សាយ​ដំបូង​ បាន​បង្ហាញ​ពី​សកម្មភាព​តារា​ទាំង​នោះ​សម្ដែង​ជា​អ្នក​រស់នៅ​តាម​ដង​ទន្លេ​នៃ​ប្រទេស​កម្ពុជា។ ទោះ​យ៉ាង​ណា​KBS ​មិន​បាន​បញ្ជាក់​ថា​ពួក​គេ​មក​ថត​នៅ​ខេត្ត​ ឬ​ស្រុក​ណា​នៃ​ប្រទេស​កម្ពុជា​ឡើយ។​

 

"Brave Family" គឺ​ជា​កម្មវិធី​ថ្មី​មួយ​របស់​ទូរទស្សន៍ KBS ដែល​គោលបំណង​នៃ​កម្មវិធី​ថ្មី​នេះ​គឺ​ចង់​បង្ហាញ​ពី​ការ​រស់​នៅ​របស់​គ្រួសារ​តារា​កូរ៉េ ក្នុង​នាម​ជា​ជនបរទេស​នៅ​ប្រទេស​ផ្សេង​ៗ និង​ការ​សម្រប​ខ្លួន​របស់​ពួក​គេ​ទៅ​តាម​របៀប​រស់​នៅ​នៃ​ប្រជាជន​ក្នុង​តំបន់​ទាំង​នោះ។​ កម្មវិធី​​នេះ នឹង​​មាន​ចាក់​ផ្សាយ​​តាម​កញ្ចក់​ទូរទស្សន៍ KBS នៅ​ថ្ងៃ​ទី​២៣ ខែ​មករា វេលា​ម៉ោង ១១យប់ (ម៉ោង​៩យប់​នៅ​ប្រទេស​កម្ពុជា)៕

 

ចុច​អាន៖២០១៤​នេះ តារា​បរទេស​ច្រើន​ណាស់​បាន​មក​ជួយ​ខ្មែរ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ KBS Facebook