ល្បី​ថា​ Selena Gomez ​មាន​ស្នេហា​ជាមួយ​កីឡាករ​បាល់ទាត់

  • 2015-01-07 16:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Selena Gomez ​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​មាន​ទំនាក់ទំនង​ស្នេហា​ថ្មី​ជាមួយ​ខ្សែ​បម្រើ Sejad Salihovic ​របស់​ក្រុម​ Hoffenheim ​ដែល​រឿង​នេះ​កើត​ឡើង​នៅ​អំឡុង​ពេល​ Selena ​ទៅ​ឆ្លង​ឆ្នាំ​នៅ​អារ៉ាប់រួម។

 

 

ព័ត៌មាន​តាំង​នេះ​គឺ​លេច​ឡើង​នៅ​ពេល​តារា​ចម្រៀង Selena Gomez ​ទៅ​ឆ្លង​ឆ្នាំ​២០១៥​ជាមួយ​​មិត្តភ័ក្ដិ​ ​នៅ​អារ៉ាប់​រួម​ហើយ​ក៏​បាន​ជួប​ជាមួយ​កីឡាករ ​Salihovic ​ដែល​ទៅ​ឆ្លង​ឆ្នាំ​នៅ​ទី​នោះ​ដែរ។ ពេល​នោះ​ហើយ​ដែល​ភាព​ស្និទ្ធស្នាល​រវាង​អ្នក​ទាំង​ពីរ​នេះ​បាន​កើត​ឡើង​ព្រោះ​ពួកគេ​បាន​ទៅ​លេង​នៅ​ទីក្រុង Dubai ​និង​បាន​ជិះ​អូដ្ឋ​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយជាមួយ​គ្នា​​ថែម​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត​នោះ​ តារា​ចម្រៀង​វ័យ​២២​ឆ្នាំ​រូប​នេះ​ក៏​បាន​បង្ហោះ​រូប​ស្និទ្ធស្នាល​នោះ​ទៅ​លើ​ Instagram ​របស់​គេ​ថែម​ទៀត​ផង​ទើប​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ខាង​លើ​នេះ​កើត​ឡើង។

 

 

http://youtu.be/1rVVy4vuf3I Selena Gomez ​ជា​សង្សារ​របស់​តារា​ចម្រៀង​ Justin Bieber ​ដែល​ធ្លាប់​បាន​បែកបាក់​គ្នា​ហើយ​ត្រូវ​រ៉ូវ​គ្នា​វិញ​ជា​ច្រើន​ដង​មក​ហើយ។ ចាំ​មើល​ ព័ត៌មាន​ខាង​លើ​នេះ​តើ​ Bieber ​មាន​ប្រតិកម្ម​យ៉ាង​ណា​ទៅ​វិញ?

 

អាន៖ សមាជិក​ក្រុម​ CNBLUE និង AOA មក​ភ្លក់​រសជាតិ​ជីវិត​ក្រីក្រ​នៅ​កម្ពុជា

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail