សមាជិកក្រុម CNBLUE និង AOA មកភ្លក់រសជាតិជីវិតក្រីក្រនៅកម្ពុជា
- 2015-01-06 23:17:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាជិកក្រុម CNBLUE និង AOA មកភ្លក់រសជាតិជីវិតក្រីក្រនៅកម្ពុជា
ចន្លោះមិនឃើញ
កាលពីព្រឹកមិញនេះ ស្ថានីយទូរទស្សន៍កូរ៉េ KBS បានបង្ហាញរូបភាពមួយចំនួនលើបណ្ដាញ Facebook របស់ខ្លួន អំពីសកម្មភាពក្រុមតារាចម្រៀង និងសម្ដែងកូរ៉េមួយក្រុម ដែលបានមកថតកម្មវិធី "Brave Family” នៅប្រទេសកម្ពុជា។
តារាចម្រៀង និងសម្ដែងកូរ៉េចំនួន ៦រួប រួមមានតារាចម្រៀង Kang Minhyuk សមាជិកក្រុម CNBLUE, តារាចម្រៀង Seolhyun សមាជិកក្រុម AOA, តារាកំប្លែង Park Myung Soo រួមទាំងតារាសម្ដែង Lee Moon Sik, Shim Hye Jin និង Choi Jung Won បានធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី២ ហើយនឹងស្នាក់នៅប្រទេសកម្ពុជារហូតដល់ថ្ងៃទី៨ ខែមករា ដើម្បីថតកម្មវិធីនេះ។ រូបភាពផ្សព្វផ្សាយដំបូង បានបង្ហាញពីសកម្មភាពតារាទាំងនោះសម្ដែងជាអ្នករស់នៅតាមដងទន្លេនៃប្រទេសកម្ពុជា។ ទោះយ៉ាងណាKBS មិនបានបញ្ជាក់ថាពួកគេមកថតនៅខេត្ត ឬស្រុកណានៃប្រទេសកម្ពុជាឡើយ។
"Brave Family" គឺជាកម្មវិធីថ្មីមួយរបស់ទូរទស្សន៍ KBS ដែលគោលបំណងនៃកម្មវិធីថ្មីនេះគឺចង់បង្ហាញពីការរស់នៅរបស់គ្រួសារតារាកូរ៉េ ក្នុងនាមជាជនបរទេសនៅប្រទេសផ្សេងៗ និងការសម្របខ្លួនរបស់ពួកគេទៅតាមរបៀបរស់នៅនៃប្រជាជនក្នុងតំបន់ទាំងនោះ។ កម្មវិធីនេះ នឹងមានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ KBS នៅថ្ងៃទី២៣ ខែមករា វេលាម៉ោង ១១យប់ (ម៉ោង៩យប់នៅប្រទេសកម្ពុជា)៕
ចុចអាន៖២០១៤នេះ តារាបរទេសច្រើនណាស់បានមកជួយខ្មែរ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ KBS Facebook