ទី​បំផុត Valdes ​ចុះ​កុងត្រា​ជាមួយ Man Utd ​មែនទែន​ហើយ

  • 2015-01-08 15:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Victor Valdes ​បាន​​យល់​ព្រម​ចុះ​កុងត្រា​​រយៈ​ពេល​១៨​ខែ​ លេង​ឲ្យ​​ក្លិប Manchester United ​ហើយ​ បន្ទាប់​ពី​មក​ហ្វឹកហាត់​នៅ Old Trafford ​អស់​ពេល​ប៉ុន្មាន​ខែ​​មក​ហើយ​នោះ។

 

 

ការ​ដែល​ក្រុម Man Utd ​បាន​ចុះ​កុងត្រា​ជាមួយ​អតីត​អ្នក​ចាំ​ទី Barcelona ​រូប​នេះ​ ត្រូវ​បាន​គេ​សួរ​សំនួរ​ពី​អនាគត​របស់ David de Gea ​វិញ​ ព្រោះ​កុងត្រា​របស់​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អេស្ប៉ាញ​មួយ​នេះ​នឹង​អស់​នៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ហើយ ខណៈ​ដែល​បិសាច​ក្រហម​ទិញ​អ្នក​ចាំ​ទី​ថ្មី​នេះ​ទៀត។ យ៉ាង​ណា​មិញ ចំពោះ​សំនួរ​នេះ​ដែរ ខាង​ក្រុម​បិសាច​ក្រហម​ក៏​បាន​អះអាង​ថា​ រឿង​បន្ត​កុងត្រា​ជាមួយ De Gea ​គឺ​មិន​មាន​បញ្ហា​អី​ចោទ​នោះ​ទេ។

 

 

Victor Valdes ​តាំង​ពី​ចាកចេញ​ពី Barcelona ​ដោយសារ​អស់​កុងត្រា​ និង​មាន​របួស​ធ្ងន់ធ្ងរ​មក​នោះ  ​បាន​មក​ជ្រកកោន​ហ្វឹកហាត់ និង​ព្យាបាល​របួស​នោះ​នៅ​ Old Trafford ​អស់​ពេល​ច្រើន​ខែ​មក​ហើយ​ដែរ ហើយ​ពេល​នេះ ​អ្នក​ចាំ​ទី​វ័យ​៣២​ឆ្នាំ​ខាង​លើ​នេះ​បាន​អះអាង​ថា​រូប​គេ​អាច​បង្ហាញ​ខ្លួន​នៅ​លើ​វាល​ស្មៅ​វិញ​បាន​១០០%​ហើយ។

 

អ្នក​ចាំ​ទី​ជាប់​ជម្រើស​ជាតិ​អេស្ប៉ាញ​តាំង​ពី​ U18 ​នេះ​បាន​ចូល​លេង​ឈុត​ធំ​របស់ Barca ​តាំង​ពី​ឆ្នាំ​២០០២​មក​ម្ល៉េះ​ ហើយ​រយៈ​ពេល​១២​ឆ្នាំ​​នោះ ​រូប​គេ​បាន​ជួយ​​ក្រុម​អ្នក​មាន​បុណ្យ​ឈ្នះ​ពាន​ច្រើន​ណាស់​ដូចជា La Liga ​៦​ដង , Copa del Rey ​២​ដង , Champions League ​៣​ដង ​និង​ FIFA Club World Cup ​២​ដង៕

 

ចុចអាន៖Messi ​កាន់​តែ​មួម៉ៅ​​​ពេល​ Barca ​របូត​​​មនុស្ស​​​ដ៏​សំខាន់​២​​នាក់​

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bbc

អត្ថបទពេញនិយម