Fann Wong​​បង្ហាញ​​​រាង​​​សិច​​ស៊ី​ជា​ថ្មី ក្រោយ​សម្រក​ទម្ងន់​១៦​គីឡូ​ក្រាម

  • 2015-01-08 22:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​សិង្ហបុរី Fann Wong បាន​បង្ហាញ​រូបរាង​សិចស៊ី​របស់​ខ្លួន​ជា​ថ្មី ​ក្នុង​កម្មវិធី​សន្និសីទ​កាសែត​របស់​ក្រុមហ៊ុន​ផលិតផល​សម្រក​រាង​ Marie France Bodyline កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ម្សិលមិញ​នេះ ​បន្ទាប់​ពី​សម្រក​ទម្ងន់​បាន ១៦គីឡូក្រាម ក្រោយ​សម្រាល​កូន​ប្រុស​ទី​មួយ។

 

តារា​ស្រី​វ័យ ៤៣ឆ្នាំ ​និង​​ជា​ភរិយា​របស់​តារា​សម្ដែង​ Christopher Lee ​​​សម្រាល​បាន​កូន​ប្រុស Zed កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​មុន ដែល​ក្រោយ​មក​នាង​បាន​សាកល្បង​កម្មវិធី​សម្រក​ទម្ងន់​ចំនួន ១៤សប្ដាហ៍​ របស់​ក្រុមហ៊ុន Marie France Bodyline ហើយ​ក៏​បាន​ស្រក​ទម្ងន់​ចំនួន ១៦គីឡូក្រាម​បន្ទាប់​ពី​កម្មវិធី​នេះ។ ឥលូវ​នេះ​ នាង​មាន​ទម្ងន់​តែ ៥៣គីឡូក្រាម​ប៉ុណ្ណោះ។

 

 

Fann Wong និយាយ​ថា នាង​កាន់​តែ​មាន​ជំនឿ​ចិត្ត​បន្ទាប់​ពី​មាន​រូបរាង​ដូច​កាល​ពី​មុន និង​បង្ហើប​ថា​នាង​មិន​ប្រកែក​ឡើយ​បើ​មាន​គេ​ទាក់ទង​ឲ្យ​ថត​ឈុត​ប៊ីគីនី។

 

តារា​សម្ដែង Christopher Lee ជា​ស្វាមី ដែល​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​នោះ​ដែរ បាន​និយាយ​បែប​លេង​សើច​ថា ពួក​គេ​គួរ​តែ​គិតគូរ​យក​កូន​ទី​ពីរ​ហើយ ព្រោះ​ឥលូវ​នេះ​ Fann មាន​រាង​ធម្មតា​វិញ​ហើយ។

 

នៅ​ពេល​ខាង​មុខ តារា​សម្ដែង Fann Wong មាន​គម្រោង​ទៅ​ថត​រឿង​ថ្មី​នៅ​ប្រទេស​ចិន។ បើ​ទោះ​ជា​មាន​ការ​ពិបាក​ក្នុង​ការ​ឃ្លាត​ពី​កូន​ប្រុស​អាយុ ៥ខែ និង​ស្វាមី​យ៉ាង​ណា ប៉ុន្តែ​នាង​ត្រូវ​តែ​ជម្នះ​រឿង​នេះ​ឲ្យ​បាន។

 

Fann Wong និង Christopher Lee បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០០៩ បន្ទាប់​ពី​សាង​ចំណង​ស្នេហ៍​ជាមួយ​គ្នា​អស់​រយៈ​ពេល ៨ឆ្នាំ។ ពួក​គេ​ធ្លាប់​សម្ដែង​​​​ជា​ដៃគូ​ស្នេហា​ចំនួន ៦រឿង រួម​ទាំង​រឿង "Return of the Condor Heroes” ​ជា​តួ​ឯក យ៉ាង​គួ និង​សៀវឡុងនី៕

 

ចុច​អាន៖ឈិនឡុង បរិច្ចាគ​​មួយ​លាន​ដុល្លារ​ដល់​គ្រួសារ​អ្នក​ថត​រឿង​ដែល​លង់​ទឹក​ស្លាប់

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ asiaone
អត្ថបទពេញនិយម