Sony អាចនឹងលក់ជំនួញទូរសព្ទនិងទូរទស្សន៍ ព្រោះបញ្ហាប្រាក់ចំណូល
- 2015-01-14 18:51:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sony អាចនឹងលក់ជំនួញទូរសព្ទនិងទូរទស្សន៍ ព្រោះបញ្ហាប្រាក់ចំណូល
ចន្លោះមិនឃើញ
ក្រុមហ៊ុនអេឡិចត្រូនិក Sony អាចនឹងលក់ជំនួញទូរសព្ទនិងទូរទស្សន៍របស់ខ្លួន ព្រោះតែប្រាក់ចំណូលពីអត្រាលក់ផលិតផលទាំងនោះធ្លាក់ចុះយ៉ាងគំហុកពីមួយឆ្នាំទៅមួយឆ្នាំ។
Sony ដែលជាក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំមួយ មានទីស្នាក់ការធំនៅទីក្រុង Tokyo ប្រទេសជប៉ុន កំពុងតែរងវិបត្តិផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំង ដោយសារប្រាក់ចំណូលពីការធ្វើជំនួញទូរសព្ទនិងទូរទស្សន៍ធ្លាក់ចុះ។ នាយកប្រតិបត្តិក្រុមហ៊ុន Sony លោក Kazuo Hirai ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតកំពុងរកគ្រប់មធ្យោបាយដើម្បីឲ្យជំនួញមួយនេះងើបឡើងវិញដូចជាការចូលហ៊ុនរកស៊ីជាមួយក្រុមហ៊ុនដទៃ ឬក៏លក់ក្រុមហ៊ុនតែម្តង។ នេះបើតាមភ្នាក់ងារព័ត៌មាន Reuters។
ភ្នាក់ងារ Reuters បន្ថែមទៀតថា ខណៈដែលជំនួញទូរសព្ទរបស់ Sony កំពុងតែធ្លាក់ចុះ ការចូលហ៊ុនរកស៊ីជាមួយក្រុមហ៊ុនផ្សេងប្រហែលជាមិនមែនជាដំណោះស្រាយដំបូងសម្រាប់ Sony នោះទេ។ រយៈពេលជាង ១០ឆ្នាំមកហើយដែល Sony បានធ្វើជាដៃគូសហការរកស៊ីជាមួយក្រុមហ៊ុន Ericsson តែក្រោយមកក្នុងឆ្នាំ ២០១២ ក្រុមហ៊ុននេះក៏ត្រូវ Sony ទិញយកទាំងស្រុង។
Sony បានព្យាករថា ប្រាក់ចំណូលសរុបរបស់ខ្លួនអាចនឹងខាតបង់ចំនួន ១,៩ពាន់លានដុល្លារ ដែលក្នុងនោះជំនួញទូរសព្ទត្រូវខាតបង់ប្រាក់ចំណូលធ្ងន់ធ្ងរជាងគេ។ ដោយឡែកកាលពីឆ្នាំមុនក្រុមហ៊ុន Sony បានកាត់បន្ថយបុគ្គលិកចំនួន ១៥០០០នាក់បន្ទាប់ពីលោក Kazuo Hirai ឡើងជានាយកប្រតិបត្តិភ្លាម៕
អាន៖ ឮថា Sony នឹងបញ្ចេញ Tablet អេក្រង់១២,៩អ៊ីញ ប្រជែង iPad Pro
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ phonearena