អ្នកគ្រប់គ្រង​ក្រុម Ladies’ Code ជាប់​ពន្ធនាគារ ១ឆ្នាំ ២ខែ

  • 2015-01-16 17:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចៅក្រម​បាន​កាត់​ទោស​អ្នកគ្រប់គ្រង ក្រុម​តារា​សម្រៀង​ស្រី Ladies’ Code ឱ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ​ ២ខែ កាល​ពី​ម្សិលមិញ ពី​បទ​បើកបរ​ហួស​ល្បឿន​កំណត់ ដែល​បណ្ដាល​ឱ្យ EunB, Kwon RiSe ស្លាប់ និង​មនុស្ស​​៤នាក់​ផ្សេង​​ទៀត​រងរបួសធ្ងន់ស្រាល។

 

 

អ្នកគ្រប់គ្រងក្រុម​មាន​ឈ្មោះ​ថា Park អាយុ​២៧​ឆ្នាំ។ កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៤ Park បាន​បើក​រថយន្ត​ដឹក​សមាជិក​ក្រុម Ladies’ Code និង​បុគ្គលិក​២នាក់ ​ក្បែរ​ផ្លូវ Yeongdong Expressway ហើយ​​បុករបាំង​ផ្លូវ បណ្ដាល​ឱ្យ​មាន​អ្នកស្លាប់​និង​របួស។ Ladies’ Code ជា​ក្រុម​តារា​ចម្រៀង​ស្រី​កូរ៉េ បង្កើត​ឡើង​ដោយ​ផលិតកម្ម Polaris Entertainment ក្នុង​ឆ្នាំ​២០១៣។ ដំបូង​ក្រុម​នេះ​មាន​សមាជិក៥នាក់​ ដែល​​មាន Ashley ជា​មេក្រុម, RiSe, EunB, Sojung និង Zuny។

 

Ladies’ Code បាន​ចេញ mini-album Code#01 និង​​បទ​នាំមុខ "Bad Girl" នៅ​ថ្ងៃ​ទី​៧ ខែ​មិនា ឆ្នាំ​២០១៣។ នៅ​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ​២០១៤ ក្រុម​នេះ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​បច្ចុប្បន្ន​ក្រុមនេះ នៅ​សល់​​សមាជិក​ ៣នាក់ គឺ Ashley, Sojung និង Zuny៕

 

 
 
 

អត្ថបទពាក់ព័ន្ធ៖

រក​​ឃើញ​មូលហេតុ​ពិត និង​ជន​បង្ក​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​ក្រុម​ Ladies’ Code

វីដេអូ​ចម្រៀង​អនុស្សាវរីយ៍​​​ចុងក្រោយ​របស់​ EunB និង RiSe ក្រុម Ladies’ Code

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ koreatimesu

អត្ថបទថ្មី