Samsung អាច​ចេញ​ Galaxy S6 Edge គែម​អេក្រង់​កោង​​​សង​ខាង​

  • 2015-01-20 16:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ទំនង​ជា​កំពុង​​សំងំ​ផលិត​ Galaxy S6 មួយ​ម៉ូដែល​ទៀត​ដែល​​មាន​អេក្រង់​កោង​ទាំង​សង​ខាង​ស្រដៀង​គ្នា​ទៅ​នឹង Note Edge។

 

បើ​តាម​សារព័ត៌មាន​ SamMobile បាន​ឱ្យ​ដឹង​ថា​ ក្រៅ​ពី​ Galaxy S6 ក្រុមហ៊ុន​ Samsung កំពុង​តែ​ផលិត​សែស្រឡាយ​ S6 ដដែល​មួយ​ម៉ូដែល​ទៀត​មាន​អេក្រង់​កោង​ទាំង​សង​ខាង​ ហើយ​​មាន​​ឈ្មោះ​ក្រៅ​ផ្លូវ​ការ​ថា Galaxy S6 Edge។​ S6 Edge ដែល​មាន​អេក្រង់​កោង​ផ្នែក​គែម​ទាំង​សង​ខាង​នេះ​ ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​បញ្ជា​ ដោយ​ប្រើ​​ដៃ​ទាំង​សង​ខាង​ (ដៃ​ឆ្វេង​និង​ដៃ​ស្តាំ)។

 

 

លើស​ពី​នេះ​ S6 Edge នឹង​បំពាក់​ដោយ​មុខ​ងារ​ពិសេស​ Glance Light ដែល​អាច​បញ្ចេញ​ពន្លឺ​នៅ​​​លើ​ផ្នែក​​គែម​នៃ​អេក្រង់​ណាមួយ (ឬ​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ) ពេល​មាន​អ្នក​ Call ចូល។  មួយ​វិញ​ទៀត​ Glance Light ក៏​អាច​ឱ្យ​​​អ្នក​ប្រើ​ប្រាស់​ដាក់​ពណ៌​ផ្សេង​ៗ​គ្នា​ទៅ​លើ Contact មួយ​ចំនួន​ ដើម្បី​ងាយ​ចំណាំ​​ ពេល​មាន​អ្នក​ Call ចូល (ផ្នែក​គែម​​ទូរសព្ទ​នឹង​ចេញ​​ពណ៌​ទៅ​តាម Contact ផ្សេង​ៗ​​គ្នា​ពេល​មាន​អ្នក​ Call ចូល)។

 

ប្រភព​ដដែល​បន្ថែមថា S6 Edge ក៏​នឹង​ប្រើ​ផ្ទាំង​ System មួយ​ចំនួន (News and Sports, Yahoo! Finance, Contacts...) ដូចគ្នា​ទៅ​នឹង Note Edge ដែល​ Samsung ធ្លាប់​បាន​ផលិត​កន្លង​មក​ដែរ។

 

ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​ក្រៅ​ផ្លូវការ​មួយ​ដែល​ SamMobile បាន​បង្ហើប​ឲ្យ​ដឹង តែ​ពុំ​បាន​បញ្ជាក់​នោះ​ទេ​​ថា​ តើ Samsung នឹង​ប្រកាស​ S6 Edge ដំណាល​គ្នា​នឹង S6  ដែរ​ឬ​យ៉ាង​ណា​៕

 

អាន​ព័ត៌មាន​ជុំវិញ​ Galaxy S6 ចុច​ត្រង់​នេះ​...

 

ប្រភព៖ ប៉ែត ផាន់និត ប្រភព៖ ​​​​​​sammobile