Meizu MX 4 រាង​មិន​ចាញ់​​​iPhone 6 ទទួល​ការ​កុម្ម៉ង់​ទិញ​រហូត​ដល់​ទៅ ៧,៧លាន​គ្រឿង​

  • 2014-09-15 16:55:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កន្លង​ទៅ​ក្រុមហ៊ុន​ទូរសព្ទ​ចិន ​Xiaomi បាន​ទទួល​ជោគជ័យ​គួរ​ជាទី​ពេញ​ចិត្ត​ចំពោះ​ការ​លក់​Smartphone របស់​ខ្លួន​ហើយ​ឥឡូវ​មាន​ក្រុមហ៊ុន​ចិន​មួយ​ទៀត​ឈ្មោះ Meizu ក៏​កំពុង​​តែ​ទទួល​ការ​ពេញ​និយម​មិន​ណយ​ប៉ុន្មាន​ដែរ។

កាល​ពី​ដើម​​ខែ​ Meizu បាន​ប្រកាស​Smartphone ថ្មី​របស់​ខ្លួន​ឈ្មោះ Meizu MX4 នៅ​ទី​ក្រុង​ប៉េកាំង​ហើយ​មក​ទល់​ពេល​នេះMeizu ​MX 4 ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ (ពី​អ្នក​ប្រើ​ប្រាស់​នៅ​ជុំវិញ​ពិភព​លោក)​ រហូត​ដល់​ទៅ ៧,៧លាន​គ្រឿង​ឯ​ណោះ។ ​

Meizu MX 4 មាន​អេក្រង់​ទំហំ​ ៥,៣៦អ៊ីញ​​ និង​ Resolution 1152 x 1920 pixels (ដង់ស៊ីតេ 418 ppi pixel) ។ ​Memory របស់ MX 4 មាន​បី​ជម្រើស 16GB, 32GB និង 64GB និង​មាន​ RAM ទំហំ 2GB រីឯ​កាមេរ៉ា​ក្រោយ​ទំហំ 20.7MP និង​មុខ​ 2MP។​​

ចំពោះ​CPUគឺ​មាន​ពីរ​ជម្រើស​ទី១៖ Quad-core Cortex-A17 មាន​ល្បឿន 2.2 GHz និង​ទី​២៖ quad-core Cortex-A7 មាន​ល្បឿន​1.7 GHz, ​ ប្រព័ន្ធ​ប្រតិបត្តិការ​ Android v4.4.4 (KitKat) និង​មាន​ថាមពល​ថ្ម 3,100 mAh ។

Meizu MX 4 មានជម្រើស​​​បីពណ៌​ ពណ៌​ប្រផេះ ពណ៌​ទឹក​មាស​ និង​ពណ៌​ស​រី​ឯ​តម្លៃ ៤៤៩ ដុល្លារ (16GB) ៤៨៩ដុល្លារ(32GB) ចំណែក​ឯMX 4 ដែល​មាន​ Memory ទំហំ 64GB នៅ​មិន​ទាន់​អាច​កុម្ម៉ង់​ទិញ​បាន​នៅ​ឡើយ​ទេ​។

ម៉ូដែល ​Meizu MX 4 ដែល​មាន​រាង​ស្រដៀង ​iPhone 6/6 Plus នេះ​នឹង​មាន​លក់​លើ​ទី​ផ្សារ​នៅ​ថ្ងៃ​ទី​២០​ខែ​នេះ​តែ​អាច​កុម្ម៉ង់​ទិញ​ចាប់​ពី​ពេល​នេះ​ទៅ​តាម​រយៈ​ Link ​មួយ​នេះ

តើ​ម៉ូដែល​ Meizu MX 4 មួយ​នេះ​គួរ​ឲ្យ​ស្រឡាញ់​អត់​?

ចុច​អាន៖ LG L Fino​ និង​ LG G Bello ​ចរាចរ​នៅ​លើ​ទីផ្សារ​ហើយ​

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ gizchina