B1A4 មានបញ្ហាក្រោយលេចវីដេអូឱបថើប Fan ឥស្លាមម៉ាឡេស៊ី
- 2015-01-21 22:54:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
B1A4 មានបញ្ហាក្រោយលេចវីដេអូឱបថើប Fan ឥស្លាមម៉ាឡេស៊ី
ចន្លោះមិនឃើញ
កាលពីដើមខែមករានេះ ក្រុមចម្រៀងកូរ៉េ B1A4 ត្រូវបានក្រុមអ្នកលេងអ៊ីនធឺណិត និងទូរទស្សន៍ Sukan Star TV របស់ម៉ាឡេស៊ីចោទប្រកាន់ពីបទបំពារបំពានទៅលើ Fan នារីម៉ាឡេស៊ីបីរូបដែលពាក់ស្បៃឃ្លុំក្បាល (សាសនាឥស្លាម)នៅលើឆាក។
វីដេអូដែលសមាជិក B1A4 កាន់ដៃ ឱប និងថើបថ្ងាសរបស់ Fan ឥស្លាមទាំងបីរូបបានរងការរិះគន់ថា ជាការប្រមាថមកលើសាសនាឥស្លាមដោយការឱបថើបទៅលើឥស្លាមសាសនិកដែលមានស្បៃសាសនានៅលើក្បាលនេះ។
អ្នកតំណាង ក្រុម B1A4 បានចេញមកបកស្រាយការចោទប្រកាន់ថា នោះជាវីដេអូពេលក្រុមចម្រៀងកូរ៉េមួយនេះជួបជាមួយ Fan ដែលការឱបនោះគឺមានការសុំអនុញ្ញាតពី Fan ទាំងបីនាក់ជាមុន។
រូបភាពសមាជិក B1A4 ថើប Fan ម៉ាឡេស៊ីដែលពាក់ស្បៃរុំក្បាល សាសនាឥស្លាម
ទោះជាយ៉ាងណា ក្រសួងអភិវឌ្ឍន៍សាសនាឥស្លាមម៉ាឡេស៊ី (JAKIM) និង JAWI បានប្រកាសថា នឹងបើកការស៊ើបអង្កេតលើករណីនេះ ដើម្បីឲ្យច្បាស់ថា ទាំងក្រុមហ៊ុន TGM Events និងស្រីម៉ាឡេស៊ីទាំងបីទទួលខុសត្រូវចំពោះកំហុសឆ្គងផ្នែកសាសនានេះ។ ស្ថាប័ន JAWI បានប្រកាសកាលពីថ្ងៃទី ១២ មករាថា ប្រសិនបើនារីទាំងបីរូបមិនព្រមចូលខ្លួនឆ្លើយបំភ្លឺ ពួកគេនឹងចេញដីកាចាប់ខ្លួនមិនខាន។ ហើយបើចាប់ខ្លួនបាននឹងត្រូវពិន័យជាទឹកប្រាក់ ១០០០ រីងហ្គីត (ប្រហែល ២៧៨ ដុល្លារអាមេរិក) ឬអាចជាប់គុក ៦ ខែ។
តែក្រោយមក នៅថ្ងៃទី ១៩ មករា ស្ថាប័នគ្រប់គ្រង និងអភិវឌ្ឍន៍សាសនាឥស្លាមខាងលើបានលើកឡើងម្ដងទៀតថា ពួកគេនឹងមិនបន្តស៊ើបអង្កេតលើករណីនេះទៀតទេ ព្រោះនារីទាំងបីរូបមិនចូលរួមនឹងប្រតិបត្តិការនេះ។
សូមទស្សនាវីដេអូ៖
http://youtu.be/qbTUYuioNqk
អាន៖ តារាស្រីល្បីៗ ដែលបាត់បង់ភាពបរិសុទ្ធជាមួយសង្សារជាតារាដូចគ្នា
ប្រែសម្រួល៖ សីហា ប្រភព៖ allkpop