Polaris ហក់​ចូល​ទីផ្សារ​ថ្មីថ្មោង​មិន​ប្រើ​កញ្ចប់​លុយ​ធំ​ឡង់​សេ​ផលិតផល​ខ្លួន​ឲ្យ​គគ្រឹកគគ្រេង

  • 2015-01-23 16:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Polaris ដែល​ទើប​តែ​នាំ​ចូល​ម៉ាក​ទូរសព្ទ​​ថ្មី InFocus និង Philip នៅ​ទីផ្សារ​កម្ពុជា​មិន​មាន​គម្រោង​​ចំណាយ​កញ្ចប់​ថវិកា​ធំ​​ លើ​ការ​ផ្សព្វផ្សាយ​​យីហោ​ផលិតផល​​ទូរសព្ទ​​របស់​ខ្លួន​ឲ្យ​គគ្រឹកគគ្រេង ក្នុង​ការ​ហក់​ចូលទីផ្សារ​ដំបូង​​ដើម្បី​ប្រកួតប្រជែង​ម៉ាក​ទូរសព្ទ​ដទៃ​ទៀត​​។

 

 

លោក​ សេន រ៉ូសិដ្ឋ ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុន Polaris បាន​ឲ្យ​ដឹង​ថា Philip និង InFocus ទើប​តែ​បង្ហាញ​ខ្លួន​នៅ​ទីផ្សារ​កម្ពុជា​ដើម​ឆ្នាំ ២០១៥ នេះ​ប៉ុណ្ណោះ។ ទោះ​បី​មាន​វត្តមាន​ថ្មីថ្មោង លោក​ថា​ក្រុមហ៊ុន​របស់​លោក​នៅ​មិន​ទាន់​មាន​គម្រោង​ក្នុង​ការ​ចំណាយ​កញ្ចប់​ថវិកា​ជា​ដុំកំភួន លើ​ការ​ធ្វើ​ប្រូម៉ូសិន​ឲ្យ​គគ្រឹកគគ្រេង ដើម្បី​វាយលុក​លើ​ទីផ្សារ​ប្រជែង​ម៉ាក​ទូរសព្ទ​ដទៃ​ទៀត។

 

"យើង​បាន​ផ្សព្វផ្សាយ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ប៉ុន្តែ​មិន​ជា​ធំដុំ​អី​នោះ​ទេ គ្រាន់​តែ​ណែនាំ​ឲ្យ​អតិថិជន​ស្គាល់​ខ្លះៗ​ពី​ផលិតផល​ទូរសព្ទ​របស់​យើង"។

 

យ៉ាង​ណា​លោក​ថា លោក​នឹង​សហការ​ជាមួយ​ហាង​ជា​ដៃគូ​មួយ​ចំនួន​ដើម្បី​ណែនាំ​ពី​ទូរសព្ទ​ទាំង​ពីរ​ម៉ាក ដើម្បី​ឲ្យ​ពួកគេ​ស្វែង​យល់​និង​ស្គាល់​បន្តិច​ម្តងៗ។ ដោយ​ឈរ​លើ​គុណ​សម្បត្តិ​ លោក​ជឿជាក់​ថា មិន​យូរ​មិន​ឆាប់​ទូរសព្ទ​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​កម្ពុជា​ជា​មិន​ខាន បន្ទាប់​ពី​អតិថិជន​បាន​សាកល្បង​ប្រើប្រាស់​និង​ដឹង​ពី​គុណសម្បត្តិ​ប្រើប្រាស់​របស់​ពួកវា។

 

បន្ត​អាន៖ ដើម​ឆ្នាំ ២០១៥ យីហោ​ទូរសព្ទ​ល្បី​ឈ្មោះ​ពីរ​ទៀត​​ចូល​​វាយ​លុក​ទីផ្សារ​កម្ពុជា​

បន្ត​អាន៖ លែង​ឈឺ​ក្បាល ឈប់​សង្ស័យ​ឃើញ​​លេខ​ប្លែកៗ​ខល​មក​ទៀត

បន្ត​អាន៖ App ខ្មែរ​លើ Windows Phone មាន​ជាង​ ១០០ កម្មវិធី​និង​កំពុង​បន្ត​កើន​ឡើង

បន្ត​អាន៖កំពូល​កម្មវិធី​ទាំង​៥ ឆ្នាំ​២០១៥ បង្កើន​ល្បឿន/ចំណេញ space លើ​កុំព្យូទ័រ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា