ហេតុផល៥យ៉ាងដែលអ្នកត្រូវលាបក្រេមរៀងរាល់ថ្ងៃ
- 2015-01-29 16:38:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល៥យ៉ាងដែលអ្នកត្រូវលាបក្រេមរៀងរាល់ថ្ងៃ
ចន្លោះមិនឃើញ
ក្រេមជាគ្រឿងសម្អាងមានសារសំខាន់បំផុតសម្រាប់សុភាពនារី ព្រោះវាអាចបន្ថែមឲ្យសម្រស់មានភាពលេចធ្លោមួយកម្រិតទៀត។ ទទឹមនឹងនោះផងដែរ វានៅមានអត្ថប្រយោជន៍ផ្សេងៗទៀត។ ខាងក្រោមនេះជាហេតុផល៥យ៉ាងដែលអ្នកត្រូវលាបក្រេមបបូរមាត់ជារៀងរាល់ថ្ងៃ៖
១. លុបបំបាត់ស្នាមខ្មៅ
ស្នាមខ្មៅនៅជាប់នឹងបបូរមាត់ គឺជារឿងដែលទើសទាល់មែនទែនសម្រាប់សុភាពនារីគ្រប់រូប។ វិធីមួយដើម្បីលាក់បាំងស្នាមនោះគឺលាបក្រេមជារៀងរាល់ថ្ងៃ។
២. ផ្ដល់សំណើម
បបូរមាត់របស់មនុស្សគ្រប់រូបមិនអាចមានសំណើមរយៈពេលយូរទេ ហើយវិធីដែលធ្វើឲ្យបបូរមាត់មានសំណើម និងរលោងនោះ គឺការលាបក្រេមនេះឯង។ តែសូមចងចាំថាក្នុងមួយថ្ងៃលាបតែម្ដងបានហើយ។
៣. គ្មានភាពរំខាន
មិនត្រឹមតែអាចបង្កើនសម្រស់បានទេវាថែមទាំងមិនធ្វើឲ្យជាប់សម្លៀកបំពាក់ជាទីស្រលាញ់របស់អ្នកពេលលាបវា។
៤. មើលទៅដូចធម្មជាតិ
បើចង់បានភាពស្រស់ស្អាតតាមបែបធម្មជាតិមិនមែនជារឿងលំបាកទេ ដោយអ្នកគ្រាន់តែផាត់ម្សៅស្ដើងៗរួចលាបក្រេបស្រាលៗនឹងធ្វើឲ្យសម្រស់ប្លែកពីសព្វមួយដង។
៥. ប្រើតែវាមួយមុខក៏បាន
ពេលខ្លះអ្នកមានពេលខ្លីដើម្បីតុបតែងខ្លួន កុំបារម្ភចំពោះបញ្ហានេះអ្នកគ្រាន់តែលាបវាមួយឆ្វាចលើបបូរមាត់ទៅជាការស្រេចដោយមិនចាំបាច់លាបម្សៅឬបន្ថែមអ្វីទៀតឡើយអ្នកក៏អាចស្រស់ស្អាតបានដែរ។
ចុចអាន៖ វិធីបាញ់ទឹកអប់ឲ្យបានត្រឹមត្រូវ បាញ់តែម្ដងក្រអូបពេញមួយថ្ងៃ
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖boldsky