ឮ​ថា Man Utd ព្រម​ទិញ Hummels ​តម្លៃ​៣៧​លាន​ផោន?

  • 2015-01-31 17:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​បិសាច​ក្រហម Manchester United បាន​ព្រមព្រៀង​គ្នា​ជាមួយ​នឹង​ក្លិប Borussia Dortmund ហើយ​ក្នុង​ការ​ផ្ទេរ​យក​កីឡាករ​ Mats Hummels ក្នុង​តម្លៃ៣៧​លាន​ផោន (ជាង​៥៥​លាន​ដុល្លារ)។ នេះ​បើ​តាម​​សេចក្ដីរាយការណ៍​មួយ​ចេញ​មក​ពី​ប្រទេស​អេស្ប៉ាញ។

 

 

​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​​នេះ Man Utd បាន​បង្កើន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​​ខ្សែ​ការ​ពារ​វ័យ២៦​ឆ្នាំ​យ៉ាង​ខ្លាំង ខណៈ​ដែល​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​ជិត​នឹង​បិទ​ទ្វារ​ នៅ​ថ្ងៃ​ចន្ទ​នេះ​។

 

កាសែត​អេស្ប៉ាញ El Mundo Deportivo បាន​ចេញ​ផ្សាយ​ថា ក្លិប​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​៣៧​លាន​ផោន​ហើយ សម្រាប់​ការ​ផ្ទេរ​យក​កីឡាករ​ជ័យ​លាភី World Cup ឆ្នាំ​២០១៤​រូប​នេះ ទៅ​កាន់​កីឡដ្ឋាន Old Trafford។

 

ទោះ​យ៉ាងណា នេះ​ជា​ព័ត៌មាន​ដ៏​អស្ចារ្យ​មួយ សម្រាប់​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម បើ​គ្រប់​យ៉ាង​ជា​ការ​ពិត​មែន។

 

ព័ត៌មាន​ផ្លូវ​ការ​យ៉ាងណា Sabay នឹង​ផ្សាយ​ជូន​លំអិត​បន្ថែម​នៅ​ពេល​ក្រោយ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត

ប្រភព៖ Metro