ពាន​ទ្វីប​អាហ្វ្រិក​រក​ឃើញ​៤ក្រុម​ចុង​ក្រោយ​ហើយ

  • 2015-02-02 15:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់​បាល់ទាត់​ទ្វីប​អាហ្រ្វិក ឬ Africa Cup of Nations ឆ្នាំ​២០១៥ បាន​រក​ឃើញ​៤ក្រុម​ដែល​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​ក្រោយ​ការ​ប្រកួត​បញ្ចប់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​យប់​មិញ​នេះ។

 

 

កាល​ពី​យប់​ម្សិលមិញ ក្រុម​ម្ចាស់​ផ្ទះ Equatorial Guinea បាន​យក​ឈ្នះ​ទុយណេស៊ី​ ទាំង​ចម្រូងចម្រាស ២-១ ក្រោយ​ម៉ោង​បន្ថែម​១៥នាទី​២ដង ខណៈ​​ក្រុម​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (DR Congo) បាន​យក​ឈ្នះ​ក្រុម​កុងហ្គោ (Congo) ៤-១។ ចំណែក​២គូ​កាល​ពី​យប់​មិញ​វិញ ក្រុម​ហ្គាណា បាន​យក​ឈ្នះ​ហ្គីណេ ផុយៗ​ ៣-០ រី​ឯ​កូឌីវ័រ ក៏​បាន​យក​ឈ្នះ​អាល់ហ្សេរី ទាំង​មិន​សូវ​ពិបាក​ដែរ ក្នុង​លទ្ធផល ៣-១។

 

​​​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើ​ឡើង​២ថ្ងៃ ដែល​ក្នុង​នោះ​ក្រុម​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ប៉ះ​កូឌីវ័រ ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឯ ហ្គាណា ប៉ះ​ម្ចាស់​ផ្ទះ Equatorial Guinea ​នា​ថ្ងៃ​បន្ទាប់៕

 

 

កីឡាករ​ក្រុម​ហ្គាណា​ អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ហ្គីណេ​យប់​មិញ

 

 

Bony (រូប​លើ) និង Gervinho (រូប​ក្រោម) អបអរ​ក្រោយ​ស៊ុត​បញ្ចូល​ទី​ឲ្យ​កូឌីវ័រ ឈ្នះ​អាល់ហ្សេរី

ដោយ៖ សុខ សុវត្ថិ

អត្ថបទថ្មី