Western Cup៖ វិទ្យាល័យ​ជម្ពូវ័ន និង ភ្នំពេញថ្មី ឡើង​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ

  • 2015-02-02 16:14:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ ២ នៅ​ក្នុង​ពូល D នៃ​ពាន​រង្វាន់​បាល់ទះ​សម្រាប់​សិស្ស​ប្រចាំ​វិទ្យាល័យ​ទូទាំង​រាជធានី​ភ្នំពេញ Western Cup 2015 មាន វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន និង និង វិទ្យាល័យ​​ហ៊ុន សែន ភ្នំពេញថ្មី ដណ្ដើម​កៅអី​បាន​ឡើង​ទៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ហើយ​ក្រោយ​យក​ឈ្នះ​គូ​ប្រកួត​ចុង​សប្ដាហ៍​កន្លង​ទៅ។

 

 

សកម្មភាព​ប្រកួត​នាពេល​កន្លង​ទៅ

  លទ្ធផល​នៃ​ការ​ប្រកួត​បិទ​ពូល D ដែល​ជា​ពូល​ចុង​ក្រោយ សម្រាប់​ឆ្នាំ ២០១៤ នេះ ធ្វើ​ឡើង​នៅ​រសៀល​​ថ្ងៃ​ទី ៣១ មករា ឆ្នាំ ២០១៥ នៅ​ទីលាន​បាល់ទះ​វិទ្យាល័យ​ព្រែកលៀប ដោយ​វិទ្យាល័យ​ជម្ពូវ័ន ឈ្នះ វិទ្យាល័យ​ ហ៊ុន សែន ១០០ ខ្នង ក្នុង​លទ្ធផល ៣ សិត ទល់ ២ សិត ហើយ​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ វិទ្យាល័យ​​ហ៊ុន សែន ភ្នំពេញថ្មី ឈ្នះ វិទ្យាល័យ​ទួលអំពិល ៣ សិត ទល់ ០។

  ដូច្នេះ​ក្រុម​ដែល​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ​មាន វិទ្យាល័យ​ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ និង វិទ្យាល័យ​ព្រែកឯង (ពូល A) វិទ្យាល័យ​​ព្រែកលៀប និង វិទ្យាល័យ​ប៊ុនរ៉ានី​ហ៊ុនសែន​កោះដាច់ (ពូល B) វិទ្យាល័យ​ពងទឹក និង វិទ្យាល័យ​ជាស៊ីម សាមគ្គី (ពូល C)  វិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន និង និង វិទ្យាល័យ​​ហ៊ុន សែន ភ្នំពេញថ្មី (ពូល D)។

 

  បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី នៅ​​រសៀល​ថ្ងៃ​ទី ២ ខែ កុម្ភៈ វេលា​ម៉ោង ២ រសៀល នេះ​នៅ​សាកលវិទ្យាល័យ​វេស្ទើន​នឹង​មាន​ការ​ចាប់​ឆ្នោត​ជ្រើសរើស​គូ​ប្រកួត​ដណ្ដើម​តំណែង​ទៅ​ប្រកួត​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ។

 

Western Cup 2015 រៀបចំ​ឡើង​ដោយ​សាកល​វិទ្យាល័យ​វេស្ទើន ក្រោម​ការ​ឧបត្តម្ភ​ដោយ​ក្រុមហ៊ុន​ដៃ​គូ​មួយ​ចំនួន​ដូចជា ភេសជ្ជៈ M-150, រោងភាព​យន្ត​លេជេន​, ផ្សារ​ទំនើប Cambodian Superstore, ភេសជ្ជៈ AQUARIUS, សាលា​វេស្ទើន​អន្តរជាតិ, មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វេស្ទើន, Sokha Hotel and Resorts និង វេបសាយ Sabay។

 

ពាន​រង្វាន់​សម្រាប់​តែ​សិស្ស​វិទ្យាល័យ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន ៣២ ដោយ​បែងចែក​ទៅ​ជា​ ៤ ពូល ក្រុម​ខ្លាំង​តាម​ពូល​នីមួយៗ ចំនួន២ ក្រុម​មាន​កៅអី​ឡើង​ទៅ​លេង​នៅ​វគ្គ​បន្ទាប់ ដើម្បី​ប្រជែង​រង្វាន់​ប្រាក់​លាន។ ក្រុម​ជើង​ឯក​នឹង​ទទួល​ទឹក​ប្រាក់​ចំនួន ១០ លាន​រៀល ខណៈ​ក្រុម​ជើង​ឯក​រក​បាន​ ៦ លាន​រៀល ក្រុម​លេខ ៣ នឹង​ទទួល​បាន​ទឹក​ប្រាក់ ៤ លាន​រៀល និង​ក្រុម​លេខ ៤ ចំនួន ៣ លាន​រៀល៕

 

អត្ថបទ​ពាក់ព័ន្ធ៖ វិទ្យាល័យ ហ៊ុន សែន ​ភ្នំពេញថ្មី​​ សង្ឃឹម ៨០% ការពារ​ជើង​ឯក Western Cup

  អត្ថបទ៖ ម៉ឺន រស្មី