ឈុតអាវប៉ាក់-សំពត់បត់ហូលផាមួង ច្នៃថ្មីកំពុងពេញនិយមឆ្នាំ២០១៥
- 2015-02-02 17:14:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុតអាវប៉ាក់-សំពត់បត់ហូលផាមួង ច្នៃថ្មីកំពុងពេញនិយមឆ្នាំ២០១៥
ចន្លោះមិនឃើញ
អាវប៉ាក់ និងសំពត់បត់ហូលផាមួងខ្មែរ នៅតែពេញនិយមសម្រាប់មិត្តៗនារីគ្រប់វ័យទាំងអស់មិនងាយសាបសូន្យ។ មិនត្រឹមតែស្រស់ស្អាតសុភាពរម្យទមសក្ដិសមជានារីខ្មែរពិតៗ ម៉ូដអាវប៉ាក់ឆ្នាំ២០១៥នេះ មិនសូវលេងម៉ូដអង្កាំឌិនច្រើនដូចពីមុនដែលមើលទៅរញ៉េរញ៉ៃ និងឃើញរាងធំមិនស្អាត។
លក្ខណៈពិសេសសម្រាប់ម៉ូដថ្មី២០១៤នេះ គឺអ្នកដែលមានរាងធាត់បន្តិច អាចជ្រើសរើសយកម៉ូដមានចាប់ជីបម៉ូដនៅត្រង់ក្បាលពោះដែលអាចបិទបាំងភាពធាត់បានខ្លះ និងពណ៌ត្រូវយកពណ៌ណាដែលស្រគាំបន្តិចគឺស្អាតតែម្ដងនេះ។ អ្នកនាង ឌី ម៉ាឡែន ជាម្ចាស់ហាងប៉ារ៉ាឌី បានបង្ហើបប្រាប់ Sabay យ៉ាងដូច្នេះ។
ថ្ងៃនេះ Sabay សូមបង្ហាញម៉ូដអាវប៉ាក់ សំពត់បត់ ហូលផាមួងស្អាតៗទាន់សម័យដែលអាចចូលរួមក្នុងកម្មវិធីហែជំនូន ឬកម្មវិធីការពេលយប់ក៏បានជាច្រើនម៉ូដ។ ធានាថា ឃើញហើយ ស្រលាញ់ពេញចិត្តតែម្ដង!
បើប្រិយមិត្តចាប់អារម្មណ៍ម៉ូដខាងលើ អាចទាក់ទងហាងប៉ារ៉ាឌី កាត់ដេរ តាមទូរសព្ទលេខ 012 761 699 និង 012 369 191។
ចង់មើលម៉ូដរ៉ូបផ្សេងទៀតសូមចុចទីនេះ...
ចង់មើលម៉ូដស្បែកជើង កាបូប ផ្សេងទៀតសូមចុចទីនេះ...
អត្ថបទ៖ សុខអូន
រូបថត៖ ផ្ដល់ដោយហាង ប៉ារ៉ាឌី