ណាហ្គាវើល លេង​សុទ្ធ​តែ​សែន​ជ្រូក​ខ្វៃ​អីចឹង ​បាន​ស៊ី​បឹងកេត ៣-០ យ៉ាង​ផុយ

  • 2015-02-02 22:06:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិកនៃ​​ក្រុម​បាល់ទាត់​ណាហ្គវើល ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក មាស ចាន់ណា បាន​រៀបចំ​សែន​ជ្រូក​ខ្វៃ ដល់​​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ថែរក្សា​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ក្រោយ​ក្រុម​របស់​ខ្លួន​យក​ឈ្នះ​លើក​ក្រុម​បឹងកេត​អង្គរ ដោយ​លទ្ធផល ៣ – ០ យ៉ាង​ងាយ​​នៅ​វគ្គ​ជម្រុះ ៨ ក្រុម​ចុង​ក្រោយ ក្នុង​ពាន​រង្វាន់ Hun Sen Cup កាល​ពី​រសៀល​ថ្ងៃ​ទី ១ កុម្ភៈ ម្សិលមិញ។

  ក្រុម​ណាហ្គា​ត្រូវ​បន្ត​​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​ជួប​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​ថ្ងៃ​ទី ១១ កុម្ភៈ ខាង​មុខ លើ​វាលស្មៅ​កីឡដ្ឋាន​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម មួយ​នេះ។

 

អប្បិយជំនឿ​​នៅ​តែ​ស្ថិត​ក្នុង​ការ​ប្រណិប័តន៍​របស់​ប្រជាជន​ខ្មែរ​​នៅ​ឡើយ ខណៈ​ភាគ​ច្រើន​នៃ​ក្រុម​បាល់ទាត់​នៅ​កម្ពុជា តែងតែ​រៀបចំ​ពិធី​សែនព្រេន​​នេះ​ឡើង ក្រោយ​ខ្លួន​ប្រើ​បច្ចេកទេស​​ប្រកួត​ឈ្នះ​ក្រុម​ខ្លាំង ឬ ដណ្ដើម​បាន​ពាន​រង្វាន់​​​ណាមួយ នៅ​លើ​ទីលាន​​​ដែល​​ប្រកួត​ឈ្នះ​នោះ។

 
  រូបថត៖ FB
អត្ថបទថ្មី