មែនអត់? ថ្ងៃនេះ Jack Sparrow បង្ហាញវត្តមានក្នុង FireStorm
- 2015-02-04 19:01:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មែនអត់? ថ្ងៃនេះ Jack Sparrow បង្ហាញវត្តមានក្នុង FireStorm
ចន្លោះមិនឃើញ
តួអង្គឯកដ៏ល្បីក្នុងរឿង Pirate of the Caribbean ឈ្មោះ Jack Sparrow នឹងបង្ហាញខ្លួនចូលធ្វើសង្គ្រាមក្នុងសេវាកម្សាន្តបាញ់ប្រហារគ្នាបែប Third-Person Shooting ដែលជាស៊េរី E-Sports ទំនើបចុងក្រោយបំផុតសម្រាប់សម័យបច្ចុប្បន្ន ដោយប្រើយុទ្ធសាស្ត្រកងទ័ពធ្វើសង្គ្រាមដូចក្នុងពិភពពិតៗ និងជាលំដាប់អន្តរជាតិ មានភាពល្បីរន្ទឺយ៉ាងខ្លាំងនៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប រួមទាំងតំបន់អាស៊ីនៅចាប់ពីថ្ងៃនេះហើយ។
អាន៖ Mummy សេរ៊ីថ្មីពេលសល់ ១ស្មើ ខ្មាន់កាំភ្លើងនឹងក្លាយជា HERO
ដូចគ្នាទៅនឹងសកម្មភាពក្នុងខ្សែភាពយន្តរឿង Pirate of the Caribbean សម្រាប់ការបង្ហាញវត្តមានក្នុងសេវាកម្សាន្ត FireStorm តួអង្គ Jack Sparrow ដែលស្ថិតក្រោមការបញ្ជារបស់អ្នកកម្សាន្តដែលបានប្រើប្រាស់សំលៀកបំពាក់ឈុតថ្មី Pirate Trek នឹងប្រយុទ្ធគ្នានៅក្នុងសមរភូមិប្រយុទ្ធលើឆ្នេរខ្សាច់ Sand Island Crisis ដែលជាកោះកម្សាន្តដ៏មានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ។
បន្ថែមពីសមរភូមិប្រយុទ្ធ និងឈុតសំលៀកបំពាក់ Pirate ថ្មី សព្វាវុធប្រយុទ្ធថ្មីៗក៏នឹងបង្ហាញវត្តមាននៅក្នុង Version ថ្មីនេះ។ T.50 Laticrete គឺជាប្រភេទកាំភ្លើងខ្លីដែលមានកម្លាំងខ្លាំង និងមិនរ៉េខ្លាំងពេលប្រើប្រាស់ ហើយកាំភ្លើងនេះស័ក្ដិសមបំផុតសម្រាប់ធ្វើសង្គ្រាមក្នុងវគ្គ PVP។ M67 Assault Grenade គឺជាប្រភេទគ្រាប់បែកដែលបានបន្ថែមកម្លាំងផ្ទុះបង្ករបួសដល់សត្រូវកាន់តែធ្ងន់ពេលគប់ត្រូវសត្រូវមនុស្សយន្តក្នុងវគ្គ Final Defense និងសត្វដាយណូស័រក្នុងវគ្គ Prehistoric War។
ចំណែក AUGA2-ZK គឺជាប្រភេទកាំភ្លើង Assault ដែលមានកម្លាំងខ្លាំងមិនចាញ់ប្រភេទកាំភ្លើង Assault មុនៗ ហើយចំណុចពិសេសរបស់កាំភ្លើងនេះគឺបានបន្ថែមកម្លាំងទ្វេដងពេលប្រយុទ្ធជាមួយពពួកក្រុមបិសាច Zombie ក្នុងវគ្គ PVE។ Jack Sparrow មានសមត្ថភាពខ្លាំងប៉ុណ្ណាទេ? តោះ! Log In ម៉ោ! ចូលប្រយុទ្ធជាមួយ Jack Sparrow ទាំងអស់គ្នា៕
អត្ថបទ៖ ភីឆាយ