ស្រីស្អាត UEE បង្ហាញរាងសិចស៊ីបែបធម្មជាតិក្នុងឈុតហែលទឹក
- 2015-02-04 23:35:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាត UEE បង្ហាញរាងសិចស៊ីបែបធម្មជាតិក្នុងឈុតហែលទឹក
ចន្លោះមិនឃើញ
តារាចម្រៀង និងសម្ដែងកូរ៉េ UEE សមាជិកម្នាក់របស់ក្រុម After School បានបង្ហាញដងខ្លួនយ៉ាងសិចស៊ីក្នុងឈុតហែលទឹក ដកស្រង់ចេញពីរឿងភាគថ្មីរបស់នាងក្នុងទូរទស្សន៍ tvN មានចំណងជើងថា "Hogu's Love”។
សម្រាប់រឿងភាគថ្មីនេះ UEE សម្ដែងជាតួកីឡាការិនីហែលទឹកឈ្មោះ Do Do Hee ដែលរឿងនេះបានធ្វើឲ្យនាងអាចហ្វឹកហាត់ពីជំនាញចាស់របស់នាង ដោយកាលពីមុន នាងក៏ធ្លាប់ជាកីឡាការិនីហែលទឹកមួយរូបដែរ។ តួឯកប្រុសក្នុងរឿងនេះ គឺតារាសម្ដែង Choi Woo Sik។
រឿងភាគថ្មីនេះ នឹងចាប់ផ្ដើមបញ្ចាំងរៀងរាល់ថ្ងៃចន្ទ និងអង្គារ លើស្ថានីយទូរទស្សន៍ tvN ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ខាងមុខនេះ។
ក្នុងចំណោមសមាជិកនៅសល់ទាំង ៧រូបរបស់ After School តារាវ័យ ២៦ឆ្នាំ UEE គឺជាសមាជិកលេចធ្លោជាងគេសម្រាប់ការសម្ដែងភាពយន្ត ដោយកន្លងមក នាងធ្លាប់សម្ដែងរឿងភាគជាច្រើនដូចជា “Queen Seondeok”, “You're Beautiful”, “Ojakgyo Brothers”, និង “Golden Rainbow” ជាដើម។
http://youtu.be/PyRg1kSRw8E
ចុចអាន៖ក្រុមចម្រៀងស្រី After School មានអ្នកដើរចេញទៀតហើយ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop