ក្រសួងព័ត៌មានហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
- 2014-10-04 18:54:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងព័ត៌មានហាមឃាត់ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង
ចន្លោះមិនឃើញ
ក្រសួងព័ត៌មានបានព្រមានខ្លាំងៗ លើការដកហូតអាជ្ញាប័ណ្ណ ឬ ផ្អាកការធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ហើយក្រុមហ៊ុនផលិត ឬ ចែកចាយគ្រឿងស្រវឹងនោះ នឹងត្រូវហាមឃាត់មិនឲ្យធ្វើការផ្វព្វផ្សាយពាណិជ្ជកម្មបន្ដទៅទៀតតាមប្រព័ន្ធឃោសនា ប្រសិនបើក្រុមហ៊ុនទាំងនោះមិនគោរពតាមសារាចររបស់ក្រសួងព័ត៌មាន។
សារចររបស់ក្រសួងព័ត៌មាន ចុះកាលបរិច្ឆេទថ្ងៃទី ០១ តុលា ដែលមានហត្ថលេខា ដោយឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានរកឃើញថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមប្រព័ន្ធផ្សព្វផ្សាយនានានៅតែមាន ដែលការផ្សព្វផ្សាយទាំងនោះ បង្កឲ្យមានការភ័ន្តច្រឡំ ខណៈគ្រឿងស្រវឹងផ្ដល់ផលប៉ះពាល់ដល់សុខភាព និង គ្រោះថ្នាក់ផ្សេងៗ។
នៅក្នុងសារាចរដដែលបានរៀបរាប់ថា ដើម្បីចូលរួមការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ សុវត្ថិភាពសង្គម កាត់បន្ថយផលអវិជ្ជមានខាងលើ ដែលបណ្ដាលមកពីគ្រឿងស្រវឹង ក្រសួងព័ត៌មានចេញបទបញ្ជាសម្រាប់ការផ្សព្វផ្សាយគ្រឿងស្រវឹងជាពិសេសការផ្សាយតាមស្ថានីយទូរទស្សន៍ ទូរទស្សន៍ខ្សែកាប និង វិទ្យុ FM ទាំងអស់ ត្រូវគោរពតាម គោលការណ៍ ៤ ចំណុច។
សូមអានសារាចរណែនាំទាំងស្រុងរបស់ក្រសួងព័ត៌មានខាងក្រោមនេះ៖
អត្ថបទ ៖ លឹម សុនា