កូឌីវ័រ​កក់​កៅអី​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Africa Cup of Nations មុន​គេ

  • 2015-02-05 17:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូឌីវ័រ បាន​ឡើង​ទៅ​ឈរ​ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Africa Cup of Nations មុន​គេ បន្ទាប់​ពី​លត់​​ក្រុម​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (DR Congo) ដោយ​លទ្ធផល ៣-១ ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ កាល​ពី​យប់​មិញ។

 

 

ខ្សែ​បម្រើ​ឆ្នើម​របស់​ក្រុម​ Manchester City កីឡាករ Yaya Toure ស៊ុត​ចម្ងាយ​២០​យ៉ាដ (​ជាង​១៨ម៉ែត្រ) ទម្លុះ​សំណាញ់​ទី​​បាន​សម្រេច​ ធ្វើ​ឲ្យ​ក្រុម​កូឌីវ័រ​នាំ​មុខ​មុន​នៅ​នាទី​២១ ប៉ុន្តែ​ត្រូវ​បាន​កីឡាករ Dieumerci Mbokani ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ ឲ្យ​ក្រុម​ DR កុងហ្គោ ​តាម​ស្មើ​វិញ​ភ្លាមៗ​ត្រឹម​តែ​៣នាទី​​ ពោល​គឺ​នៅ​នាទី​២៤។

 

នៅ​ចុង​តង់​ទី១ ខ្សែ​ប្រយុទ្ធ​ក្រុម​អ៊ីតាលី AS Roma កីឡាករ Gervinho ស៊ុត​ឲ្យ​កូឌីវ័រ​នាំ​មុខ​សាជាថ្មី​ទៀត មុន​ពេល​ដែល​ខ្សែ​ការពារ Wilfried Kanon បន្ថែម​១​គ្រាប់​ទៀត នៅ​តង់​ទី​២​នាទី​ទី៦៨។

 

ដូច្នេះ​ក្រុម​កូឌីវ័រ​ត្រូវ​រង់ចាំ​ការ​ប្រកួត​រវាង​ក្រុម​ហ្គាណា ប៉ះ​គ្នា​ជាមួយ​ក្រុម Equatorial Guinea នៅ​ថ្ងៃ​ស្អែក​សិន ដើម្បី​ដឹង​ថា​តើ​ក្រុម​មួយ​ណា នឹង​ត្រូវ​ប៉ះ​ពួកគេ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​បន្ត។ រីឯ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ​ ទី៩ ខែកុម្ភៈ​សប្ដាហ៍​ក្រោយ​៕

 

 
 
 
 
 
 

 

 

http://youtu.be/HyyXh_UEFC0

​​​  ​ប្រែ​សម្រួល៖ វិន ជីវ័ន្ត

ប្រភព៖ BBC

អត្ថបទថ្មី