វ៉េត រតនា ​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ហើយ​ នៅ​​តែ​​​មិន​​​ភ្លេច​​សិល្បៈ

  • 2015-02-06 18:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង អ្នក​នាង វ៉េត រតនា ដែល​បាន​ប្ដី​ជា​អាណិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក ថ្មីៗ​នេះ​បាន​​នាំ​ក្រុម​គ្រួសារ​មក​លេង​ស្រុក​កំណើត ទោះ​បី​ជា​ក្លាយ​ជា​ថៅកែ​ស្រី​​មាន​ទ្រព្យ​​ស្ដុកស្ដម្ភ​ហើយ​ក្ដី តារា​ស្រី​ម្នាក់​នេះ​នៅ​តែ​ឆ្លៀត​ប្រលូក​ក្នុង​សិល្បៈ​​​​ទៀត។

 

 

ទោះ​បី​ជា​មាន​កូន២ហើយ ក្ដី វ៉េត រតនា នៅ​តែ​មាន​សម្រស់​ស្រស់​ស្អាត ជួប​​ជា​មួយSabay ​​ថ្មីៗ​នេះ គ្រា​ដែល​នាង​មក​ចូល​រួម​​ថតMV ឲ្យ​ផលិតកម្ម រ៉ៃមាស តារា​ស្រី​ម្នាក់​នេះ​ប្រាប់​ថា នាង​បាន​មក​ពី​អាមេរិក​​​​​ជាង​២សប្ដាហ៍​ហើយ ដែល​ដំណើរ​មក​លេង​ស្រុក​កំណើត​ជា​លើក​ទី៣​បន្ទាប់​ពី​ចេញ​ទៅ​រស់​នៅ​សហរដ្ឋ​អាមេរិក​នេះ នាង​បាន​នាំង​​ទាំង​ប្ដី​ទាំង​កូន​មក​ជា​មួយ​ទាំង​អស់ ដោយ​មក​​រយៈពេល​៣ខែ ទើប​ត្រឡប់​ទៅ​វិញ។

 

រតនា​បាន​បន្ត​ថា គ្រាន់​ដែល​មក​ដល់​ស្រុក​ខ្មែរ​ភ្លាម​មាន​អ្នក​ដឹក​នាំ​សម្ដែង​ទាក់​ទង​​ជា​​ច្រើន ក្នុង​នោះ​មាន​ទាំង តាម​បណ្ដា​ស្ថានីយ​ទូរទស្សន៍ ថត​MV  ក៏​ដូច ថត​ខ្សែ​ភាព​យន្ត​ជា​ដើម។ បច្ចុប្បន្ន​បាន​ឡើង​ច្រើន​នៅ​តាម​ស្ថានីយ​ទូរទស្សន៍​មួយ​ចំនួន​ហើយ នៅ​ពាក់​កណ្ដាល​ខែ កុម្ភៈ ខាង​មុខ​នេះ នាង​ត្រៀម​ថត​ខ្មែរ​ភាពយន្ត​មួយ​រឿង​ទៀត ប៉ុន្តែ​មិន​ទាន់​អាច​ប្រាប់​លំអិត​បាន​ឡើយ ។

 

វ៉េត រតនា  បាន​ប្រលូក​សិល្បៈ​នៅ​ឆ្នាំ២០០៣ នាង​ជា​អតីត​​តារា​សម្ដែង​ល្បី​ឈ្មោះ​​ម្នាក់ ដោយ​នាង​ធ្លាប់​បាន​ថត​រឿង​​ជាង២០ មក​ហើយ រឿង​ដែល​ល្បី​ជាង​គេ គឺ​រឿង "អាសូរ​អូន​ផង"  និង​ ​"ឃុនឆាងឃុនផែន" ជា​ដើម។ តារា​ស្រី​ម្នាក់​នេះ​​បាន​ចូល​រោង​ការ​ជា​មួយ​លោក តឹក វណ្ឌី​ ​ជា​អាណិកជន​ខ្មែរ​រស់​នៅ​រដ្ឋ​​ញីវយ៉ក សហរដ្ឋអាមេរិក​កាល​ពី​អំឡុង​ឆ្នាំ​២០០៦ គ្រា​ដែល​ប្រជាប្រិយភាព​របស់​នាង​ល្បី​ខ្លាំង ។ បច្ចុប្បន្ន​ទទួល​បាន​កូន២នាក់ ប្រុស១ ស្រី១ ​ហើយ​ជា​ចំណង​ដៃ។

 

អ្នក​នាង​វ៉េត រតនា ត្រូវ​បាន​គេ​ដឹង​ថា​ជា​តារា​ស្រី​ម្នាក់​មាន​សំណាង និង​មាន​ទ្រព្យ​ច្រើន ព្រោះ​នាង​ជា​ម្ចាស់​សណ្ឋាគារ​ធំ​មួយ​នៅ​ទី​រួម​ខេត្ត បាត់ដំបង ដែល​មាន​ឈ្មោះ​ថា "វិមាន​សុវណ្ណភូមិ" ដោយ​សណ្ឋាគារ​មួយ​នោះ នាង​​​ប្រគល់​ឲ្យ​បង​ស្រី ​ជា​អ្នក​មើល​ខុស​ត្រូវ។ ចំណែក​នៅ​​​​សហរដ្ឋ​អាមេរិក​​វិញ  នាង​គឺ​ជា ​ថៅកែ​​​ម៉ាត​ធំ​មួយ​​មាន​ឈ្មោះ​ថា "បាត់​ដំបង​ផ្សារ​ខ្មែរ"  ដែល​​ខ្មែរ​ជា​ច្រើន រស់​នៅ​ទី​នោះ​ស្គាល់​ហាង​នាង​ច្បាស់។

 

តារា​ស្រី​ម្នាក់​នេះ ប្រាប់​ថា ហាង​របស់​នាង​នៅ​សហរដ្ឋ​​អាមេរិក ក្រៅ​ពី​លក់​គ្រឿង​ទេស​ជា​ច្រើន​មុខ ក៏​មាន​លក់ CD VCD និង​ ​​DVD ចម្រៀង​របស់​ខ្មែរ​ផង​ដែរ ដោយ​នៅ​ក្នុង​​បទ​ចម្រៀង ស្ទើរ​គ្រប់​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​នាង យក​ទៅ​លក់​នៅ​ហាង​របស់​នាង​ទាំង​អស់។

 

 

នាង​បាន​​លើក​ឡើង​ថា មិន​បោះ​បង់សិល្បៈ​ឡើយ ព្រោះ​ជា​ចំណង់ចំណូលចិត្ត​តាំង​ពីតូច​  ​ល្គឹកណា​ដែល​អាច​ធ្វើ​បាន​នាង​ត្រូវ​តែ​ឆ្លៀត  ដើម្បី​​កុំ​ឲ្យ​ទស្សនិកជន​ភ្លេច​មុខ៕

 

អានអត្ថបទ៖ មើល…តារា​ៗ​ចូល​រួម​ពិធី​មង្គលការ ពេជ្រ សោភា យប់​មិញ   អានអត្ថបទ៖ យ៉ា​ទី​ថា បុរសៗ​កុំ​យល់​ច្រឡំ​មួយ​សន្លឹក​ដ៏​​ស្រើបស្រាល​​ជា​មួយ តូតា ជា​ការ​លេង​សើច​ទេ

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី