ម្យ៉ាង​ដែរ!...ភឿន ស្រីពៅ ជំនួញ​ជោគជ័យ​ព្រោះ​ចេះ​ស្មូត!

  • 2015-02-06 21:28:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​អាជីព​ជា​អ្នក​ស្មូត កំពុង​មាន​ការ​ទទួល​ស្គាល់​ទៅ​ហើយ​នោះ ភឿន ស្រីពៅ ហាក់​កាន់​តែ​ជោគជ័យ​លើ​មុខ​របរ​លក់​សម្ភារៈ​បុណ្យ​ផង​ដែរ សូម្បី​បង​ប្អូន​ខ្មែរ​ខ្លះ​រស់​នៅ​ក្រៅ​ប្រទេស​ក៏​ជាវ​ពី​ទីនេះ​ដែរ ។

អ្នក​កាន់​កម្មវិធី​ព្រះ​ពុទ្ធសាសនា​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា ហាង​របស់​នាង​យីហោ "ស្រីពៅ​ស្មូត" ដែល​មាន​ទីតាំង​នៅ​ខាង​កើត​វត្ត​មហា​មន្ត្រី កំពុង​មាន​ដំណើរ​ការ​ល្អ និង ​មាន​បុគ្គលិក​ប្រមាណ ​១៥​ នាក់ ដើម្បី​បម្រើ​សេវាកម្ម​សម្រាប់​អតិជន។ ជាមួយ​គ្នា​នោះ កញ្ញា​ក៏​បាន​បង្ហើប​ពី​ផែន​ការ​ពង្រីក​សាខា​ទៀត​ផង និង ​កំពុង​រង់ចាំ​ពេល​វេលា​មក​ដល់​ប៉ុណ្ណោះ។

 

ស្រីពៅ បាន​អះអាង​ថា មូលហេតុ​ធ្វើ​ឲ្យ​នាង​ហាន​បោះ​ទុន​ប្រមាណ ​៨​ ម៉ឺន​ ដុល្លារ ប្រកប​មុខ​របរ​ ដែល​នារី​ភាគ​ច្រើន​មើល​រំលង​ដូច្នេះ ព្រោះ​តែ​មាន​ទំនោរ និង ​ចិត្ត​ជ្រះថ្លា​ក្នុង​ព្រះ​ពុទ្ធសាសនា។ ម្យ៉ាង​ទៀត ដោយ​សារ​តែ​​​វត្ថុធាតុ​ដើម​អាច​រក​បាន​នៅ​ក្នុង​ស្រុក មិន​ងាយ​ខូច​ខាត ហើយ​ពុទ្ធសាសនិកជន​ត្រូវ​ការ​ធ្វើ​បុណ្យ​ទាន​ទៀង​ទាត់ នៅ​តាម​វត្ត​អារាម​ប្រមាណ​ជាង​ ​៥០០០​ វត្ត​ទូទាំង​ប្រទេស។

 

ទោះ​បី​ជា​យ៉ាង​ណា ម្ចាស់​ហាង​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​បែប​នេះ គឺ​ជា​ផ្នែក​មួយ​បាន​ពី​ការ​គាំទ្រ​រូប​នាង​តាម​រយៈ​សិល្បៈ​សូត្រ ក្នុង​ពិធី​បុណ្យ​ទាន​នានា និង​ការងារ​ជា​អ្នក​កាន់​កម្មវិធី​ព្រះ​ពុទ្ធសាសនា​របស់ CTN និង My TV ជា​ដើម។ ប្រការ​នេះ​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ក្រោយ​ដំណើរ​ការ​បាន​១​ឆ្នាំ​នេះ។

 

ភឿន ស្រីពៅ និង​ក្រុម​ការងារ

ភឿន ស្រីពៅ មាន​វ័យ​២៤​ឆ្នាំ​ប៉ុណ្ណោះ និង​ បាន​បញ្ចប់​បរិញ្ញាបត្រ​ជំនាញ ទំនាក់ទំនង​ការ​បរទេស នៃ​សាកល​វិទ្យាល័យ​មួយ។ ចំណេះ​ពី​សាលា​ជា​ជំនួយ​បច្ចេកទេស សម្រាប់​មុខ​របរ​របស់​នាង​ប៉ុណ្ណោះ នៅ​មុន​ការ​សម្រេច​ចិត្ត ក៏​បាន​ប្រឹក្សា​យោបល់​ពី​អ្នក​ស្គាល់​គ្នា ដែល​មាន​បទ​ពិសោធន៍​មួយ​ចំនួន។​

 

​តាម​រយៈ​ទំនាក់ទំនង​ល្អ កន្លង​មក​​កញ្ញា​ធ្លាប់​បាន​ទៅ​ស្មូត​លើ​ទឹក​ដី​អាមេរិក​ចំនួន​ ៦ ​ដង និង​ ប្រទេស​មួយ​ចំនួន​ទៀត ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ រហូត​មាន​លទ្ធភាព​បើក​ហាង​ដូច្នេះ និង​ អាច​ចូលរួម​សកម្មភាព​មនុស្ស​ធម៌​មួយ​ចំនួន​ក្នុង​សង្គម៕

 

-ភឿន ស្រីពៅ យក​អំណោយជួន​ចាស់ជរា

 

 

 

-បទ​ស្មូត​ដោយ ភឿន ស្រីពៅ

 

http://youtu.be/ahSvBN7W5Q4

 

 

អាន​អត្ថបទ៖ វ៉េត រតនា ​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ហើយ​ នៅ​​តែ​​​មិន​​​ភ្លេច​​សិល្បៈ

អាន​អត្ថបទ៖ យ៉ា​ទី​ថា បុរសៗ​កុំ​យល់​ច្រឡំ​មួយ​សន្លឹក​ដ៏​​ស្រើបស្រាល​​ជា​មួយ តូតា ជា​ការ​លេង​សើច​ទេ

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម
អត្ថបទថ្មី