កូឌីវ័រ​ប៉េណាល់ទី​ឈ្នះ​ហ្គាណា ៩-៨ លើក​ពាន​ទ្វីប​អាហ្រ្វិក

  • 2015-02-09 15:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូឌីវ័រ​បាន​លើក​ពាន​ Africa Cup of Nations ជា​លើក​​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​មក ក្រោយ​​ស៊ុត​ប៉េណាល់ទី​ឈ្នះ​ហ្គាណា​ ៩-៨ ខណៈ​ការ​ប្រកួត​ពេញ​១២០នាទី ស្មើ​គ្នា ០-០។

 

អ្នក​ចាំ​ទី​កូឌីវ័រ​ Boubacar Barry បាន​ក្លាយ​ជា​វីរបុរស​​ ក្រោយ​ជួយ​សង្គ្រោះ​បាល់​ប៉េណាល់ទី​ រួច​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យជម្នះ​ឲ្យ​ក្រុម។

 

ជ័យជម្នះ​នេះ ធ្វើ​ឲ្យ​កូឌីវ័រ​អាច​លើក​ពាន​ប្រចាំ​ទ្វីប​នេះ​ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្រ្ដ បន្ទាប់​ពី​ឈ្នះ​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩២។ កាល​ពី​ឆ្នាំ​នោះ​ក៏​​ក្រុម​​រហស្សនាម​ដំរី​នេះ ​ឈ្នះ​ដោយ​សារ​បាល់​ប៉េណាល់ទី​ដែរ៕

 

 

 

 

 

 

 

http://youtu.be/52kCSATth0U

  ប្រែ​សម្រួល៖ សុខ សុវត្ថិ ប្រភព៖ bbc ​​

អត្ថបទថ្មី