Wow...ស្មានតែបរទេស តាមពិតខ្មែរយើងតើ...រ៉េប ៩!
- 2015-02-16 18:01:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wow...ស្មានតែបរទេស តាមពិតខ្មែរយើងតើ...រ៉េប ៩!
ចន្លោះមិនឃើញ
បទចម្រៀង Original Songរ៉េបថ្មីមួយបទរបស់ខ្មែរយើងចំណងជើងថា "Me & My People” បាន និងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍លើបណ្ដាញសង្គមព្រឹកនេះ។
បទចម្រៀងនិពន្ធថ្មីនេះ ផលិតឡើងដោយ Khmer Pride ជាក្រុមចម្រៀង រ៉េប ថ្មីមួយ ហើយបទ "Me & My People” ទើបបញ្ចេញនៅលើបណ្ដាញសង្គមកាលពីថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ចុងសប្ដាហ៍មុន។ តាមប្រធានក្រុមលោក កៅ ពន្លឺ ដែលជាអ្នកនិពន្ធ និង Rapper ផងប្រាប់ថា អត្ថន័យរបស់ "Me & My People” គឺជាការឆ្លើយតបមួយទៅនឹងអ្នករិះគន់ទាំងឡាយ ដែលចូលចិត្តមើលមនុស្សក្នុងផ្លូវអវិជ្ជមាន និងរិះគន់ខ្លួនដោយ គ្មានហេតុផលច្បាស់លាស់។
"ភាគច្រើន Rapper តែងយកសាច់រឿងពិត ពីអ្វីដែលខ្លួនឯងបានឆ្លងកាត់មកបរិយាយ ដូចខ្ញុំអីចឹង ទទួលបានការតិះដៀលមើលងាយមួយចំនួន គេថាយើង ចេះតែច្រៀង Rap អត់ចេះធ្វើអីផ្សេងទេ ដូច្នេះខ្ញុំក៏ធ្វើបទនេះឡើង ជាការឆ្លើយតប"។ ពន្លឺ បន្ថែមថា មនុស្សម្នាក់ៗមានទេពកោសល្យផ្សេងគ្នា ដូច្នេះយើងពុំគួរមើលមនុស្សតែមួយជ្រុងតាមការយល់ឃើញផ្ទាល់ខ្លួននោះទេ។
មិនត្រឹមតែជាការឆ្លើយតបទៅនឹងការរិះគន់ ប៉ុន្តែ "Me & My People” នៅមានអត្ថន័យជ្រៅមួយទៀត ពាក់ព័ន្ធនឹងការលើកទឹកចិត្ត។ "ខ្ញុំគ្រាន់ធ្វើនូវអ្វីដែលខ្ញុំចង់ធ្វើ បើទោះអ្នកផ្សេងមិនពេញចិត្តក៏ដោយ។ ត្រង់ចំណុចនេះ ខ្ញុំចង់លើកទឹកចិត្តដល់យុវវ័យទាំងឡាយថា សូមកុំខ្វល់ អ្វីដែលខ្លួនឯងគិតថាត្រឹមត្រូវ មិនប៉ះពាល់ដល់អ្នកណា យើងធ្វើទៅ កុំស្ទាក់ស្ទើរឲ្យសោះ"។
"Me & My People” គឺជាបទទី២របស់ក្រុមចម្រៀង រ៉េប ថ្មីបន្ទាប់ពីបានបង្កើតកាលពីឆ្នាំមុន។ បទទី១របស់ Khmer Pride គឺបទ "Hope”។ ពន្លឺ ដែលមានស្រុកកំណើតស្រុកមេមត់ខេត្តកំពង់ចាមប្រាប់ថា លោកធ្វើបទនេះ ក្នុងវេលាមួយដែលលោកពិបាកចិត្ត និងគិតស្រមៃទៅដល់អនាគត។ មកទល់នឹងពេលនេះ Khmer Pride មានសមាជិក៤រូប គឺលោក បន្តមកទៀតមាន ឬទ្ធ វិសាល និង ឆាយ។
(រាប់ពីឆ្វេងរូបអោន) ពន្លឺប្រធានក្រុម វិសាល(រូបឈរ) ឆាយ និងរិទ្ធ Rapper
ពាក់ព័ន្ធនឹងការបង្កើតក្រុមនេះឡើយ យុវជនវ័យ ២១ឆ្នាំរូបនេះ ប្រាប់ថា គឺដើម្បីឲ្យយុវវ័យដែលមាននិស្ស័យសិល្បៈ ពិសេសគឺ Rap អាចបញ្ចេញសមត្ថភាពបាន។ យ៉ាងណាលោក មានក្ដីស្រមៃចង់ធ្វើឲ្យក្រុមនេះកាន់តែធំឡើងដែរ។ "ទោះខ្ញុំមិនទាន់អាចទាញប្រយោជន៍បានពី Rap ប៉ុន្តែខ្ញុំចង់ដាស់ឲ្យសិល្បៈនេះរស់ឡើង ហើយបើអាច គឺចង់ធ្វើឲ្យទៅជាក្រុម Rap ធំមួយ ប៉ុន្តែត្រូវការពេលវេលា និងការចូលរួមច្រើន រួមទាំងការគាំទ្រផង"។
"Me & My People” ទទួលបានការគាំទ្រច្រើនពីអ្នកស្ដាប់លើបណ្ដាញសង្គម ខ្លះថាមានអត្ថន័យល្អ ខ្លះពេញចិត្តចំពោះបទភ្លេងថ្មីស្ដាប់ទៅដូចបទបរទេស។ ប៉ុន្តែខ្លះទៀត ក៏មិនពេញចិត្តនឹងការពាក្យពេចន៍ក្នុងបទនេះដែរ។ ពន្លឺ ពន្យល់ថា នេះជាផ្នែកមួយរបស់សិល្បៈ Rap ។" ខ្ញុំដឹង...តែខ្ញុំបញ្ចូលពាក្យខ្លះ Informal គឺដើម្បីអស់ពីអ្វីដែលខ្ញុំចង់និយាយទៅអ្នករិះគន់ ហើយនេះជាសិល្បៈមួយ"៕
អត្ថបទ៖ ថ្ងៃ Valentine ម៉េង កែវពេជ្ជតា ទៅច្រៀងឲ្យក្មេងកំព្រាស្ដាប់
តោះ...ស្ដាប់ទាំងអស់គ្នា...!!!
អត្ថបទ៖ ទារិកា