Pyongyang Touch ទូរសព្ទ iPhone របស់កូរ៉េខាងជើង
- 2014-10-05 21:42:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pyongyang Touch ទូរសព្ទ iPhone របស់កូរ៉េខាងជើង
ចន្លោះមិនឃើញ
iPhone 6 និង iPhone 6 Plus កំពុងចែកចាយនិងចរាចរលក់ពេញពិភពលោកខុសអីតែកូរ៉េខាងជើងមិនអើពើរ ឬភ្ញាក់ផ្អើលនឹងវត្តមានរបស់ Smartphone កំពូលនេះទេ។ ផ្ទុយទៅវិញ ប្រទេសនេះកំពុងផលិត Smartphone ផ្ទាល់ខ្លួនដែលមានរូបរាងស្រដៀងទៅនឹង iPhone ជំនាន់មុនដែលមានឈ្មោះថា Pyongyang Touch។
កាលពីឆ្នាំ ២០១៣ប្រទេសនេះធ្លាប់ប្រកាសឲ្យប្រើប្រាស់ Smartphone ដំបូងឈ្មោះ Arirang ប្រើប្រព័ន្ធប្រតិបត្តិសម្រួលតាម Android របស់Google។ ចំណែក Smartphone ថ្មីដែលប្រទេសកុម្មុយនិស្តនេះនឹងដាក់ឲ្យប្រើគឺរូបរាងប្រហាក់ប្រហែលទៅនឹង iPhone 3G របស់Apple ពីមុនដែរនោះគឺ Pyongyang Touch។
កាលពីធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតទូរសព្ទ Arirang កាលពីឆ្នាំកន្លងទៅ មេដឹកនាំកូរ៉េខាងជើងលោក Kim Jung Un បានលើកសរសើរដល់កម្មករនៅក្នុងរោងចក្រពីគំនិតច្នៃប្រឌិត និងភាពជាតិនិយមរបស់ពួកគេ។ មេដឹកនាំរូបនេះក៏បានបង្ហាញមោទនភាពដែលប្រទេសដែលមានបច្ចេកវិទ្យាមិនសូវលូតលាស់ខ្លាំង អាចផលិត Smartphone បានដោយខ្លួនឯង។
ខុសពីការលើកឡើងរបស់ លោក Kim Jung Un ប្លុកជាភាសាជប៉ុនបានរាយការណ៍ថា ទូរសព្ទថ្មីដែលមានរូបរាងស្រដៀងទៅនឹង iPhone 3G នោះមិនមែនយកលំនាំតាម iPhone ទេ តែអាចជាទូរសព្ទនាំចូលពីចិនម៉ាក Uniscope ទៅវិញ។ គេមិនទាន់ច្បាស់ថា តើ Pyongyang Touch នឹងប្រើប្រព័ន្ធប្រតិបត្តការអ្វី និងមានលក្ខណៈសម្បត្តិបែបណាឲ្យប្រាកដនោះទេ ហើយក៏មិនច្បាស់ដែរថា តើវាចេញលក់សម្រាប់ប្រជាជនកូរ៉េខាងជើងទាំងមូល ឬសម្រាប់តែពពួកអភិជនក្នុងប្រទេសនេះប៉ុណ្ណោះ៕
រួបភាពលេចធ្លាយរបស់ Pyongyang Touch
ប្រែសម្រួល៖ សែម សុធារិទ្ធ ប្រភព៖ businessinsider