ម្ចាស់​អាំងប៉ាវ​ឆ្នាំ​ថ្មី​មក​បើក​រង្វាន់​បណ្ដើរៗ​ហើយ

  • 2015-02-17 23:36:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាំងប៉ាវ​ឆ្នាំ​ថ្មី​ជា​ច្រើន​រង្វាន់ ត្រូវ​បាន​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព JXII ប្រគល់​ម្ចាស់​សំណាង​ហើយ​អម្បាញ់មិញ​នេះ បន្ទាប់​ពី​ស្រី​ស្អាត GM Lin ចាប់ឆ្នោត និង​ប្រកាស​ឈ្មោះ​អ្នក​ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​ពី​ការ​ចូលរួម​ប្រយុទ្ធ​លើ​សមរភូមិ​ទឹកកក​ក្នុង​ព្រឹត្តិការណ៍​ការពារ​ដើម​ណូអែល​កន្លង​ទៅ​នេះ។

 

 

 

 

ដើម្បី​ទទួល​បាន​រង្វាន់​ជា​ទឹកប្រាក់​សុទ្ធ​ចំនួន ១០ ដុល្លារ​នេះ អ្នក​កម្សាន្ត​គ្រប់រូប​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដែល​ក្រុម​ការងារ​សេវា​កម្សាន្ត​បាន​ណែនាំ គឺ​ត្រូវ​ចូលរួម​ប្រយុទ្ធ​ក្នុង​ព្រឹត្តិការណ៍​ការពារ​ដើមឈើ​ណូអែល​នេះ​ឲ្យ​បាន​យ៉ាង​តិច​ចំនួន ១០ ដង​ក្នុង​រយៈ​ពេល​នៃ​ព្រឹត្តិការណ៍​នេះ​បើក​ដំណើរការ។

 

 

អាន៖ JX ត្រៀម​ខ្លួន​ម៉ាឡូយ​សម្រាប់​ស្វាគមន៍​ការ​មក​ដល់​នៃ​បក្ស​ម៉ីង​ស្អែក​នេះ

 

 

ជា​លទ្ធផល ក្រុម​ការងារ JXII រក​បាន​រហូត​ដល់​ទៅ​ចំនួន​ជាច្រើន​ពាន់​គណនី និង​តួអង្គ​ប្រយុទ្ធ​ដែល​បាន​បំពេញ​តាម​លក្ខខណ្ឌ និង​ចូលរួម​បង្ហាញ​វត្តមាន​ប្រយុទ្ធ​ក្នុង​ព្រឹត្តិការណ៍​ការពារ​ដើម​ណូអែល​នេះ​លើស​ពី ១០ ដង​ពី​គ្រប់​នគរ។ ដោយ​រង្វាន់​មាន​កំណត់ ដូច្នេះ​ក្រុម​ការងារ​សេវា​កម្សាន្ត JXII បាន​ធ្វើ​ការ​ចាប់ឆ្នោត​ស្វែងរក​ម្ចាស់​សំណាង​ទាំង ៣០ រូប និង​ថត​ជា​វីដេអូ​បង្ហាញ​ទស្សនិកជន​ដោយ​ផ្ទាល់​ៗ​តែ​ម្ដង។

 

 

 

 

សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព​គឺ​ពិត​ជា​ឡូយ​ចឹង! បង្កើត​ព្រឹត្តិការណ៍​ថ្មីៗ សប្បាយៗ ឲ្យ​ប្រិយមិត្ត​ចូល​កម្សាន្ត​ហ្វ្រីៗ​ដោយ​សេរី​ហើយ ថែម​ទាំង​មាន​រង្វាន់​ជូន​ប្រិយមិត្ត​ទៀត។ រក​ឯណា​បាន? សម្រាប់​ប្រិយមិត្ត​ថ្មី​ក៏​មាន​ឱកាស​ឈ្នះ​រង្វាន់​ដូចគ្នា ព្រោះ JXII តែងតែ​រៀបចំ​រង្វាន់​ស្ទើរតែ​គ្រប់​ព្រឹត្តិការណ៍​ថ្មីៗ​ជូន​អ្នក​កម្សាន្ត​ជានិច្ច។

 

 

 

 

អត្ថបទ៖ ភីឆាយ