Galaxy S6 និង S6 Edge មិន​ទាន់​ចេញ តែ​រូបរាង​គំរូ​នេះ​ពិត​ជា​ស្អាត​មែន​

  • 2015-02-21 14:00:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ពីរ​រូប​បាន​រចនា​ Galaxy S6 និង S6 Edge ក្រៅ​ផ្លូវ​ការ​ មាន​រាង​ពិត​ជា​ស្អាត​ និង​គួរ​ឱ្យ​ចាប់​អារម្មណ៍ ដោយ​ផ្អែក​ទៅ​លើ​រូបរាង​ និង​ព័ត៌មាន​ផ្សេង​ៗ​​ជុំវិញ​ Smartphone ទាំង​ពីរ​នេះ​ដែល​បាន​លេច​ឮ​នា​ពេល​កន្លង​​មក​​។

 

 

តាម​រយៈ​រូបរាង​ S6 និង​ S6 Edge ដែល​រចនា​ដោយ​លោក Ivo Maric និង Jermain Smit មាន​ផ្នែក​គែម​រាង​មូល​ ​តួ​ស្រោប​ដោយ​លោហៈ​ធាតុ​យ៉ាង​រលើបរលោង រី​ឯ​កាមេរ៉ា​ក្រោយ​វិញ​រាង​ធំ​ជាង​មុន។ ការ​រចនា​នេះ គឺ​ផ្អែក​ទៅ​លើ​រូបរាង​ក៏​ដូចជា​ព័ត៌មាន​ ដែល​លេចឮ​​ជាហូរហែរ​កន្លង​មក។

 

បើ​តាម​ពាក្យចចាមអារ៉ាម​កន្លង​មក​ថា GS6 និង GS Edge មាន​អេក្រង់​ ៥,១អ៊ីញ​​ និង​មាន Resolution 2560 x 1440 pixels ដូច​គ្នា ហើយ​ចំពោះ S6 Edge នឹង​មាន​អេក្រង់​កោង​ទាំង​សង​ខាង។

 

 

 

 

 

វីដេអូ៖

 

 

ប្រសិន​បើ​ GS6 និង​ GS Edge មាន​រូប​រាង​បែប​នេះ​មែន ប្រិយមិត្ត​ស្រឡាញ់​អត់?

 

អាន៖ អៃ​យ៉ា! Samsung បញ្ចេញ​វីដេអូ​ Galaxy S6 ពញ្ញាក់​អារម្មណ៍​ហើយ​តើ

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ phonearena