ជិត​ដល់​ថ្ងៃ​ប្រកាស រាង​ Galaxy S6 បង្ហោះ​ព្រោងព្រាត​ពេញ​អ៊ីនធឺណិត​​​

  • 2015-02-26 15:26:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​រាង​បែក​ធ្លាយ​ Galaxy S6 ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​ពាស​ពេញ​អ៊ីនធឺណិត ខណៈ​វត្តមាន​ផ្លូវ​ការ​នៃ Smartphone មួយ​នេះ ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១ ខែ​មិនា​ខាង​មុខ​។

 

 

រូប​ភាព​នៅ​ខាង​ក្រោម​នេះ ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​គំរូ (Prototype) Galaxy S6 ដែល​ប្រើ​សម្រាប់​ធ្វើ​តេស្ត​។ រូប​ភាព​ទាំង​នេះ​បាន​​បង្ហាញ​ពី​ផ្នែក​គែម ​ទំហំ​អេក្រង់ សំបក​ក្រោយ​មាន​តែម​​​ពណ៌​ខ្មៅ "Not For Sale”  កន្លែង​ដាក់​ស៊ីមកាត និង​រន្ធ Speaker ដែល​មើល​ទៅ​​ស្រដៀង​គ្នា​​មែន​ទែន​ទៅ​នឹង iPhone 6។

 

Samsung នឹង​ប្រកាស​ GS6 និង​ GS6 Edge អេក្រង់​កោង​ ដែល​ប្រិយមិត្ត​កំពុង​ទន្ទឹង​រង់ចាំ​យ៉ាង​យូរ​ នៅ​ថ្ងៃ​ទី១ ខែ​មិនា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ដូច្នេះ​រង់​ចាំ​តាម​ដាន​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ជាមួយ Sabay ទាំង​អស់​គ្នា៕

 

 

 

 

 

 

 

 

 

 

 

អាន​ព័ត៌មាន​ជុំវិញ Galaxy S6 ចុច​ត្រង់​នេះ...

 

​ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ ​​​​​​​​techcrunch