ឱក សុម៉ាវត្តី ជិត​ដល់​ថ្ងៃ​ចូល​រោង​ការ

  • 2015-02-27 15:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ឱក សុម៉ាវត្តី នៅ​​​​ពាក់​កណ្ដាល ខែ មីនា ខាង​មុខ​នេះ គ្រោង​នឹង​ចូល​រោង​​ការ​ហើយ ដោយ​​បុរស​ដែល​មាន​សំណាង​​បាន​ធ្វើ​ជា​ស្វាមី ស្រី​ស្អាត​ត្រកូល​ឱក​នេះ ជា​ខ្មែរ​អាណិកជន​រស់​នៅ​សហរដ្ឋ​អាមេរិក ។ ឱក សុម៉ាវត្តី ​ប្រាប់ Sabay កាល​ពី​ពេល​ថ្មីៗ​នេះ។

 

 

ឱក សុម៉ាវត្តី  បាន​និយាយ​ថា នាង​បាន​ស្គាល់​គួ​ដណ្ដឹង​ជាង ៣ ឆ្នាំ​ មក​ហើយ ទើប​សម្រេច​ចិត្ត​​​ចូល​រោង​ការ​ជា​​មួយ​គ្នា ដោយ​​អនាគត​ស្វាមី ជា​អ្នក​រកស៊ី​​នៅ​​អាមេរិក។ អាពាហ៍ពិពាហ៍​របស់​នាង​គ្រោង​ធ្វើ​នៅ​ថ្ងៃ​​​​ពាក់​កណ្ដាល ខែ មីនា ឆ្នាំ ២០១៥ ខាង​មុខ​  នា​​​មជ្ឈមណ្ឌល​ម៉ុងឌីយ៉ាល់ ដោយ​គ្រោង​​​អញ្ជើញ​ភ្ញៀវ​ជាង ​៥០ តុ  ក្នុង​នោះ មាន​អ្នក​សិល្បៈ​ជាង​ពាក់​កណ្ដាល។

 

យ៉ាង​ណាមិញ តារា​ស្រី​ម្នាក់​នេះ មិន​បាន​ប្រាប់​ពី​ការ​ចំណាយ​នៃ​អាពាហ៍ពិពាហ៍ និង ​ថ្លៃ​បណ្ដាការ​ដែល​ខាង​ប្រុស​ជូន​ឡើយ។

 

ក្រោយ​ពី​រៀបការ​រួច ឱក សុម៉ាវត្តី  ប្រាប់​ថា ស្វាមី​របស់​នាង​ នឹង​​ធានា​​ទៅ​រស់​នៅ​សហរដ្ឋ​​អាមេរិក ហើយ​ចំពោះ​អាជីព សិល្បៈ​ នាង​​អាច​នឹង​បោះ​​បោះ​បង់​ចោល​ ប្រសិន​បើ​មិន​​មាន​ទីផ្សារ​នៅ​អាមេរិក​នោះ​ទេ។

 

 

 

ឱក សុម៉ាវត្តី គឺ​ជា​ កូន​ទី ២ ក្នុង​គ្រួសារ​បង​ប្អូន​ត្រកូល ឱក ដែ​​ស្ងប់​ស្ងាត់ ២-៣ ​ឆ្នាំ​ ចុង​ក្រោយ​នេះ។ មុន​សម្រេច​ចិត្ត​ចូល​រោង​ជ័យ​ជាមួយ​បុរស​ខ្មែរ​​អាណិកជន​ខាង​លើ  នាង ធ្លាប់​លេច​ឮ​ព័ត៌មាន​ថា មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ ​លោក អ៊ុក រួន ដែល​ជា​អ្នកភ្លេង​នៅ​ក្នុង​ក្រុម​ចចក​សមុទ្រ។ តែ​ព័ត៌មាន​នោះ ត្រូវ សុម៉ាវត្តី បដិសេធន៍ ដោយ​អះ​អាង​ថា លោក អ៊ុក រួន និង ​នាង គ្រាន់​តែ​ជា​មិត្ត​រួម​អាជីព​ប៉ុណ្ណោះ​។ ក្រោយ​មក​ទៀត ក៏​លេច​ឮ​ព័ត៌មាន​ខ្សឹប​ខ្សៀវ​ទៀត​ថា សុម៉ាវត្តី ងាក​មក​ភ្ជាប់​ស្នេហ៍​ជាមួយ​ថៅកែ​ហាង​ម្នាក់​វិញ តែ​នាង​ បាន​បដិសេធន៍​ដូច​គ្នា៕

 

 

 

 

អានអត្ថបទ៖ ទៅ​រួច​អត់ ខេមរៈ ភូមិន្ទ ចង់​ល្បី​ដូច ខេមរៈ សិរីមន្ត?

អានអត្ថបទ៖ បើក​ឆាក​ដំបូង នីឡា បាត់ iPhone 6 ១ គ្រឿង ម្សិលមិញ

 

អត្ថបទ៖ ខុត សីហា