ទៅ​រួច​អត់ ខេមរៈ ភូមិន្ទ ចង់​ល្បី​ដូច ខេមរៈ សិរីមន្ត?

  • 2015-02-26 16:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​អ្នក​អាន​ប្រហែល​ជា​នៅ​ចាំ​​តារា​សម្ដែង​ម្នាក់​ឈ្មោះ​ ខេមរៈ ភូមិន្ទ ដែល​មាន​មុខ​មាត់​ស្រដៀង​នឹងតារា​ចម្រៀង ​ខេមរៈ សិរីមន្ត ។ ភូមិន្ទ​បាន​ប្រាប់ sabay ​ថា លោក​មាន​បំណង​ចង់​ល្បី​ដូច លោក ខេមរ សិរីមន្ត ហើយ​បច្ចុប្បន្ន​លោក​កំពុង​តែ​ខំប្រឹងខ្លាំង។

 

https://www.youtube.com/watch?v=V4awPCCZsO0

 

ខេមរៈ ភូមិន្ទ មាន​ឈ្មោះ​ពិត វ៉ាត រ៉ាវី  មាន​វ័យ ២៥ ឆ្នាំ បាន​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​​ដើរ​លើ​វិថី​នេះ តារា​មាន​មុខ​មាត់​ស្រដៀង​ និង ខេមរៈ សិរីមន្ត​ ម្នាក់​នេះ​លូក​មិន​ជ្រៅ​ឡើយ ព្រោះ​ជាប់​រវល់​នឹង​ការ​ងារ​យោធា ដោយ​បច្ចុប្បន្ន​លោក​គឺ​ជា​ទាហាន​ក្នុង​កងកម្លាំង​​រក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។

 

ភូមិន្ទ  ប្រាប់​ថា លោក​បាន​រៀន​តុបតែង​ខ្លួន​ដូច តារា​ចម្រៀង ​ខេមរៈ សិរីមន្ត តាំង​តែ​ពី​ឆ្នាំ២០០៩ ដោយសារតែ​​ការ​ស្រលាញ់ ផ្សំ​នឹង​លោក​មាន​មុខ​មាត់​ពី​ធម្មជាតិ ស្រដៀង​គ្នា​ផង។ សាមី​ខ្លួន អះអាង​ថា ជា​រឿយៗ មាន​​មនុស្ស​ជា​ច្រើន​តែង​តែ​ច្រឡំ​​ថា លោក ជា​ខេមរៈ សិរីមន្ត ក៏​មាន។

 

 

ដោយសារតែ​ការ​ស្រលាញ់​សិល្បៈ ភូមិន្ទ បាន​ព្យាយាម​ស្វែង​រក​បណ្ដាញ​ដើម្បី មាន​ឱកាស​បាន​ប្រលូក​ក្នុង​វិស័យ​សិល្បៈ។ លោក ធ្លាប់​បាន សម្ដែង​រឿង​បាន​ចំនួន២រឿង​មក​ហើយ គឺ​រឿង​​ "ត្រើយ​ស្នេហ៍​ត្រើយ​ជីវិត" និង រឿង​មួយ​ទៀត មិន​ចាំ​ចំណង​ជើង ។ ជា​មួយ​គ្នា​នោះ  ភូមិន្ទ ក៏​ធ្លាប់ បាន​សម្ដែង ខារ៉ាអូខេ ដោយ​ផលិតកម្ម​សាន់ដេ ថោន KH ជា​ដើម។

 

ភូមិន្ទ ប្រាប់​ថា ទៅ​ថ្ងៃ​អនាគត​លោក​មាន​បំណង​ចង់​ក្លាយ​ជា​តារា​ចម្រៀង​​ល្បី​ដូច លោក ខេមរៈ សិរីមន្ត ហើយ​​នា​ពេល​​ខាង​មុខ​នេះ លោក​ប្រហែល​ជា​​ចូល​ច្រៀង​ឲ្យ​ផលិតកម្មHD បន្ទាប់​ពី​លោក​ត្រឡប់​មក​ពី​បំពេញ​បេសកកម្ម​នៅ​អាហ្វ្រិក​កណ្ដាល ជូន​អង្គការ​សហប្រជាជាតិ​វិញ៕

 

 

 

អានអត្ថបទ៖ បើក​ឆាក​ដំបូង នីឡា បាត់ iPhone 6 ១ គ្រឿង ម្សិលមិញ

 

អានអត្ថបទ៖ ខាត់ សុឃីម ចេញ​ពី​ហង្ស​មាស​ ទៅ ​​Diamond Music?

 

អានអត្ថបទ៖ អាច​នឹង​ផ្ទុះ ៦បទ នាយ​ក្រូច នៅ​សាន់ដេ

 

អត្ថបទ៖ ខុត សីហា