បើក​ឆាក​ដំបូង នីឡា បាត់ iPhone 6 ១ គ្រឿង ម្សិលមិញ

  • 2015-02-25 17:59:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នីឡា ត្រូវជា​កូនស្រី របស់​ ​លោកតា​វ៉ិចទ័រ បាន​​​ហក់​ចូល​ក្នុង​ផលិតកម្ម​សាន់ដេ​ មក​ចាប់​អាជីព​ជា តារា​ចម្រៀង​មួយ​បន្ថែម​ទៀត លើ​អាជីព​ជា​តារា​កំប្លែង ហើយ​គ្រាន់​តែ បើក​ឆាក​​ដំបូង​​ភ្លាម នីឡា ត្រូវ​​បាន​ចោរ​លួច​ទូរសព្ទ ម៉ាក iPhone 6 ១ គ្រឿង​។

 

 

http://youtu.be/-bjfttZuCY4

 

 

នីឡា រួម​ជា​មួយ នាយ​ចឺម នាយ​ក្រូច និង ​ស្រី​អ៊ិត បាន​ទៅ​ចូល​រួម​ MV ឲ្យ​ផលិតកម្ម​សាន់ដេ ហើយ​ នៅ​ម៉ោង ប្រហែល​ជា ២ និង ៣០ នាទី រសៀល ម្សិលមិញ នីឡា ត្រូវ​បាន​ចោរ​លួច​ទូរសព្ទ ១ គ្រឿង​ ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់ គ្រា​ដែល​នាង​ទៅ​​ប្ដូរ​សំលៀកបំពាក់ ដោយ​រវល់​ពេក​ភ្លេច​ចាប់​​​​អារម្មណ៍​​ទូរសព្ធ។ នីឡា និយាយថា iPhone 6 មាន​តម្លៃ​ជាង ​៨០០ ដុល្លារ ទើប​តែ​នឹង​ទិញ ថ្មីៗ​នេះ។

 

នីឡា និយាយ​ទាំង​មុខ​ស្រងូត​ថា នាង​ភ្លេច​ខ្លួន មិន​ដល់​ ១៥ នាទី​ ផង​ ទូរសព្ទ​នោះ ចោរ​លួច​ទៅ​បាត់ ហើយ​​​ខល​ក៏​លែង​ចូល​តែ​ម្ដង។ ភា្លមៗ នាង​បាន​ទូរសព្ទប្រាប់​ លោក វណ្ណរិទ្ធី ហៅ​តា​វ៉ិចទ័រ ដែល​ជា​​ឪពុក​របស់​នាង​​ឲ្យ​បាន​ដឹង។

 

ទោះ​បី​ជា​យ៉ាង​ណា​​ នីឡា បញ្ជាក់​ថា ទូរសព្ទ​ដែល​បាត់​នោះ នឹង​មិនស្វែង​រក​កិច្ច​អន្ដរាគមន៍​ពី​សមត្ថកិច្ច​​ឡើយ ព្រោះ​គិត​ថា នឹង​មិន​អាច​ស្វែង​រក​ឃើញ ដោយ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ មាន​មនុស្ស​ច្រើន​ចេញ​ចូល មិន​ដឹង​នរណា​ម្នាក់​នោះទេ។

 

 

ដើម្បី​ស្វាគមន៍​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​មក​ដល់​​ក្នុង​ពេល​ឆាប់​ៗ​នេះ នីឡា បាន​ត្រៀម​ចម្រៀង​មួយ​បទ​ គឺ​បទ "ម៉ាក់ដឹង​ម៉ាក់វ៉ៃ"។

 

តារា​ស្រី ១៥ ឆ្នាំ រូប​​នេះ​ បាន​ប្រាប់​ថា តាម​ពិត​សាន់ដេ ធ្វើ​បទ​ឲ្យ​នាង​ច្រៀង ​២ បទ ប៉ុន្តែ ​ដោយ​ពេល​វេលា​ខ្លី ច្រៀង​មិន​ទាន់ ចេញ​បាន​តែ​ ១ បទ ​ប៉ុណ្ណោះ។ តាម​ការ​រៀប​រាប់ របស់​​នីឡា នាង​មិន​ទាន់​​បាន​ចុះ​កុង​ត្រា ជា​មួយ​ផលិតកម្ម​សាន់ដេ​នៅ​ឡើយ​ទេ។

 

កូនស្រី តា​វ៉ិចទ័រ ម្នាក់​នេះ​  មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា បទ​ចម្រៀង​របស់​នាង​អាច​ទទួល​បាន​គាំទ្រ​កម្រិត​ណា​​នៅ​ឡើយ ព្រោះ​ជា​បទ​​ដំបូង​ត្រូវ​រង់​ចាំ​​ចេញ​លក់​នៅ​លើ​ទីផ្សារ​សិន ទើប​អាច​វាយ​តម្លៃ​បាន៕

 

 

 

អានអត្ថបទ៖ ខាត់ សុឃីម ចេញ​ពី​ហង្ស​មាស​ ទៅ ​​Diamond Music? អានអត្ថបទ៖ អាច​នឹង​ផ្ទុះ ៦បទ នាយ​ក្រូច នៅ​សាន់ដេ

 

អត្ថបទ៖ ខុត សីហា