វិធីសាស្ត្រកម្ចាត់សត្វកន្លាតតាមបែបធម្មជាតិ
- 2015-03-04 13:35:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រកម្ចាត់សត្វកន្លាតតាមបែបធម្មជាតិ
ចន្លោះមិនឃើញ
កន្លាត គឺជាប្រភេទសត្វល្អិតចង្រៃដែលគួរឲ្យស្អប់ខ្ពើម ព្រោះវាចូលចិត្តរបស់កង្វក់ៗ។ ស្ត្រីមេផ្ទះជាច្រើនតែងមានកង្វល់មួយ គឺមិនដឹងថាត្រូវកម្ចាត់វាចេញដោយវិធីណា ហើយបើប្រើសារធាតុគីមីប្រាកដជាប៉ះពាល់ដល់សុខភាពជាមិនខាន។ បើមានបញ្ហាដូចនេះសូមកុំបារម្ភថ្ងៃនេះ Sabay នឹងបង្ហាញពីវិធីសាស្ត្រកម្ចាត់សត្វកន្លាតតាមបែបធម្មជាតិ៖
១. កម្ចាត់ប្រភព
ដោយអាស្រ័យលើសីតុណ្ហភាព និងទំហំ ពួកវាអាចរស់នៅបានបានមួយខែដោយគ្មានអាហារ ប៉ុន្តែមិនលើសពីមួយសប្ដាហ៍ទេបើគ្មានទឹក។ ដូចនេះត្រូវរកឲ្យឃើញនូវការលេចធ្លាយទុយយោទឹកនៅ ឬជាតិសើមក្នុងផ្ទះ និងជួសជុលឲ្យជិតល្អ។ ពេលដែលប្រភពទឹកត្រូវបានលុប ពួកវានឹងចាប់អារម្មណ៍ចំពោះការស៊ីនុយដែលបានកំណត់។
២. លាងសម្អាតផ្ទះឲ្យបានហ្មត់ចត់
ផ្ទះស្អាតគឺជាគន្លឹះក្នុងបណ្ដេញកន្លាតចេញ ហើយកន្លែងដំបូងដែលត្រូវសម្អាតនោះគឺចាប់ផ្ដើមពីផ្ទះបាយ។ លាងចាន និងដាក់ម្ហូបអាហារសល់ឲ្យមានរបៀបរៀបរយបន្ទាប់ពីទទួលទានរួច។ ជាពិសេសសម្អាតកន្លែងដែលមានជាតិខ្លាញ់ព្រោះកន្លាតចូលចិត្តរបស់នេះណាស់។
៣. បិទកន្ត្រកគ្របអាហារឲ្យជិត
អាហារដែលនៅសល់ក្រោយពេលបរិភោគត្រូវយកកន្ត្រកគ្របឲ្យជិត ដើម្បីកុំឲ្យសត្វចង្រៃនោះមកស៊ី។ ចូរកុំទុកចានកខ្វក់ឲ្យនៅពេញមួយយប់អី ហើយបើមានអាហារដែលមិនគួរទុកត្រូវយកទៅបោះក្នុងធុងសំរាម។
៤. យកសំរាមទៅចោលឲ្យបានទៀងទាត់
សំរាមដែលមានក្នុងធុងត្រូវយកវាទៅចោលរៀងរាល់ថ្ងៃ ហើយធុងទៀតសោតត្រូវមានគម្របសម្រាប់បិតជិត ធ្វើដូចនេះទើបគ្មានកាកសំណល់សម្រាប់ឲ្យកន្លាតស៊ី និងរស់នៅបានទៀត។
៥. ក្រូចឆ្មារ
សត្វប្រភេទនេះគឺស្អប់សារធាតុអាស៊ីដខ្លាំងណាស់ ដូចនេះត្រូវធ្វើឲ្យផ្ទះមានក្លិនក្រូចឆ្មារទើបកន្លាតវាមិនហ៊ានរស់នៅផ្ទះជាមួយអ្នកបាន។
៦. សាប៊ូនិងទឹក
យកសាប៊ូលាយជាមួយទឹកដាក់ក្នុងដបមួយហើយពេលឃើញកន្លាតត្រូវយកទឹកដែលលាយរួចនោះបាញ់លើវា នឹងពុលប្រកាច់សន្លប់ ឬស្លាប់តែម្ដង។
៧. ស្លឹករុក្ខជាតិ
ស្លឹករុក្ខជាតិផ្សេងៗដូចជាស្លឹកក្រូចសើច ស្លឹកម្រេចជាដើម ដោយគ្រាន់តែយកវាទៅដាក់ផ្លូវចេញចូលរបស់សត្វកន្លាត។ ពេលធុំក្លិននោះវានឹងរត់ចេញពីផ្ទះដោយខ្លួនឯង។
ចុចអាន៖ វិធីបាញ់ទឹកអប់ឲ្យបានត្រឹមត្រូវ បាញ់តែម្ដងក្រអូបពេញមួយថ្ងៃ
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖thebugskiller,wikihow