កាដូពិសេស៥ប្រភេទជូនសង្សារឲ្យញញឹមបិទមាត់មិនជិតថ្ងៃ៨មិនា
- 2015-03-06 15:29:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាដូពិសេស៥ប្រភេទជូនសង្សារឲ្យញញឹមបិទមាត់មិនជិតថ្ងៃ៨មិនា
ចន្លោះមិនឃើញ
ពិបាកចិត្ត គិតមិនចេញ មិនដឹងត្រូវទិញកាដូអ្វី ឬធ្វើអ្វី សម្រាប់នារីដែលខ្លួនស្រលាញ់ថ្ងៃ ៨មិនា ដែលនឹងចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះមែនទេ? នេះនែ! កាដូដ៏មានន័យ ៥ប្រភេទមិនអាចបំភ្លេចបាន ធានាថា បើបានជូនដល់សង្សារ ឬដៃគូហើយ នឹងធ្វើឲ្យមនុស្សជាទីស្រលាញ់របស់លោកអ្នក ញញឹមបិទមាត់មិនជិត ពេញមួយថ្ងៃ សិទ្ធិនារីនោះជាមិនខានឡើយ។
សុភាពបុរសទាំងឡាយ ចង់ដឹងទេថា កាដូដ៏មានមន្តស្នេហ៍ទាំង៥នោះមានអ្វីខ្លះទេ?
១. ផ្កាតំណាងក្ដីស្រលាញ់
មិនថាក្នុងន័យស្នេហា ឬការស្រលាញ់រាប់អានផ្សេងៗទេ ផ្កាបានក្លាយទៅជាកម្មវត្ថុដ៏សំខាន់ សម្រាប់ជូនមនុស្សជាទីស្រលាញ់។ បើអ៊ីចឹង សម្រាប់ថ្ងៃពិសេស ៨មិនា ខាងមុននេះ ប្រិយមិត្តក៏អាចជូនកាដូជាបាច់ផ្កាស្រស់ ដល់មនុស្សពិសេសបានដែរ។ ផ្កាកុលាបពណ៌ក្រហម ពណ៌ផ្កាឈូក សុទ្ធតែជាកាដូ ដែលធ្វើឲ្យសុភាពនារី ញញឹមបិទមាត់មិនជិតជាក់ជាមិនខានឡើយ។
២.ទឹកអប់ដ៏មានមន្តស្នេហ៍
ធំក្លិនក្រអូបទឹកអប់ពេលណា គេនឹកឃើញដល់ម្ចាស់កាដូពេលហ្នឹង មានអ្វីក្រៅពីទឹកអប់ ដែលក្រអូបបានយូរ ជាអំណោយមួយក្នុងចំណោមអំណោយថ្លៃៗដែលស្ត្រីទាំងឡាយចង់បាននោះ។ ទឹកអប់ អាចជួយឱ្យអ្នកបង្ហាញនូវភាពដោយឡែក ឬវណ្ណៈរបស់ខ្លួន។ ចំពោះការជ្រើសរើសប្រភេទទឹកអប់វិញ ធ្វើយ៉ាងណាកុំយកប្រភេទដែលមានក្លិនឈួល ឬក្លិនជះខ្លាំងពេក។
គួរតែសួរអ្នកលក់ យកប្រភេទទឹកអប់ណា ដែលមានក្លិនក្រអូបស្រាល មានមន្តស្នេហ៍ ប្រកបដោយភាពទាក់ទាញសម្រាប់សុភាពនារី ដូចជា Chanel Chance, Lancome Hypnose, Vera Wang ជាដើម នោះអ្នកទទួលអំណោយ ប្រាកដជាមានការរំភើបចិត្តជាក់ជាមិនខាន។
បើប្រិយមិត្តខ្ចប់កាដូ ជាគ្រឿងអលង្ការទៀតកាន់តែវិសេសវិសាលក្រៃលែង ធ្វើឲ្យខាងស្រីញញឹមខ្ជឹបបិទមាត់លែងជិត ពេញមួយថ្ងៃ សិទ្ធិនារី ៨មិនា មិនខានឡើយ។ ទោះយ៉ាងណា បុរសៗមិនចាំបាច់ភ័យថា ទិញគ្រឿងអលង្ការជូនដៃគូ ត្រូវចំណាយលុយច្រើនទេ។ ខ្វះអីគ្រឿងអលង្ការ ដូចជាខ្សែ.ក ខ្សែដៃ ក្រវិល ចិញ្ចៀន ធ្វើពីប្រាក់អ៊ីតាលីសុទ្ធ ដែលមានពន្លឺចែងចាំង មិនចាញ់ត្បូងពេជ្រមានតម្លៃប៉ុន្មាននោះទេ តែពេលពាក់ទៅ នឹងធ្វើឱ្យស្ត្រីទាំងឡាយពេញចិត្តស្ដូកតែម្ដង។
៤. កាបូបដៃប្រណិត
កាបូបដៃ ជារបស់មួយសំខាន់ ដែលសុភាពនារីគ្រប់រូប និយមយកតាមខ្លួនពេលទៅណាមកណា មិនដែលខានឡើយ។ ប្រសិនចង់ទិញកាបូប សម្រាប់ជាអំណោយជូនមិត្តស្រី ក្នុងឱកាសទិវាសិទ្ធិនារី ៨មិនាឆ្នាំនេះ អ្នកគួរជ្រើសរើសម៉ូត និងពណ៌កាបូបដៃ ដែលដៃគូរបស់អ្នក និយមប្រើ ព្រោះបញ្ហានេះ មានតែលោកអ្នកផ្ទាល់ទេ ដែលដឹងច្បាស់ពីចំណង់ចំណូលចិត្តរបស់នាង។
៥. ទូរសព្ទស្មាតហ្វូនទំនើប
មនុស្សពេញវ័យគ្រប់គ្នាកាន់ស្មាតហ្វូនសឹងតែគ្រប់ដៃទៅហើយ ចុះបើសុភាពបុរសទាំងឡាយ ជូនអំណោយជាស្មាតហ្វូន ទៅឱ្យនាងក្នុងថ្ងៃ ៨មិនា ខាងមុខនេះវិញ តើមានភាពរ៉ូមែនទិកយ៉ាងណាទៅហ្ន៎! បើអ្នកធ្វើបាន នោះអំណោយដ៏មានតម្លៃនោះនឹងក្លាយទៅជាចំណង តភ្ជាប់អ្នក និងដៃគូ គ្រប់ពេល គ្រប់ទីកន្លែង។
ចំពោះការតម្លៃវិញ បើប្រិយមិត្តជ្រើសរើសយកស្មាតហ្វូនមែន ប្រហែលជាត្រូវការចំណាយច្រើនបន្តិចហើយ តែពាក្យថាកាដូនៃក្ដីស្រលាញ់ មិនមែនមានន័យថា ទាល់តែថ្លៃទើប បញ្ជាក់ពីស្នេហ៍ស្មោះនោះទេ មែនអត់?
យ៉ាងម៉េចដែរប្រិយមិត្ត? សង្ឃឹមថា កាដូទាំង៥ខាងលើដែល sabay យកមកជម្រាបជូនទាំងនេះ នឹងក្លាយទៅជាអំណោយដ៏មានន័យ និងចង់ចាំមិនអាចបំភ្លេចបាន ក្នុងទិវាអន្តរជាតិសិទ្ធិនារី ៨មិនា ខាងមុខនេះ៕
ប្រភព៖ Heavy ប្រែសម្រួល៖ យិន សំបូរ