ស្រី​ពៅ​ ថ្មី​សុទ្ធ

  • 2015-03-06 18:13:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីពៅ ទើប​តែ​ចាប់​ប្រឡូក​​សិល្បៈ​ម្សិលមិញ​នេះ ដោយ​នាង​​រាំ​ឲ្យ​​ផលិតកម្ម រស្មី​ស្ទឹងសែន ក្នុង​ការ​ថតMV ត្រៀម​រដូវ​ចូល​ឆ្នាំ​នា​ខែ​មេសា​ខាង​មុខ។ ស្រី​ពៅ មាន​​ឈ្មោះ ពិត​ថា អម សេងលាង ជា​អ្នក​ស្រុក ស្ទឹង​ត្រង់ ខេត្ត កំពង់​ចាម។ ការ​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ គឺ​ជា​បំណង​របស់​ស្រីពៅ ជា​យូរ​មក​ហើយ។ ជា​មួយ​គ្នា​នោះ​ក្រុម​គ្រួសារ​ក៏​មាន​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ។

 

 

បច្ចុប្បន្ន ស្រី​ពៅ មាន​វ័យ ២១ឆ្នាំ គឺ​ជា​អតីត​កម្មការិនី​រោង​ចក្រ ហើយ ​បច្ចុប្បន្ន​នាង ធ្វើ​ការ​ជា អ្នក​​រត់​តុ ក្នុង​កម្មវិធី​ផ្សេង។ ការ​ចង់​មក​ចាប់​អាជីព ជា​អ្នក​សិល្បៈ​នេះ ស្រីពៅ​ចង់​ក្លាយ​ជាតារា​សម្ដែង និង តារា​បង្ហាញ​​ម៉ូដ។

ស្រី​ពៅ បាន​លើក​ឡើង​ថា នាង​ដឹង​​យ៉ាង​ច្បាស់​ថា អ្នក​សិល្បៈ​មួយ​ចំនួន​សង្គម​មិន​សូវ​ឲ្យ​តម្លៃ​ទេ ប៉ុន្តែ​ដោយសារតែ​ការ​ស្រលាញ់ ដូច​នេះ ស្រីពៅ បាន​ត្រៀម​ខ្លួន​រួច​ជា​​ស្រេច​ហើយ ក្នុង​ការ​ប្រឈម​​នឹង​​បញ្ហា​ទាំង​នេះ។ ប្រសិន​បើ​មាន​ផលិតកម្ម​ ឬ​អ្នក​ដឹក​នាំ​សិល្បៈ ណា​ចង់​ហៅ​​ថត ស្រីពៅ ស្វាគមន៍​ជា​និច្ច តែ​នាង​​ស្នើ​ ថត កុំឲ្យ​សិច​ស៊ី​ខ្លាំង​ពេក តែ​ប៉ុណ្ណោះ៕

វីដេអូ

http://youtu.be/ovD4NYgUAsw  

 

  អានអត្ថបទ៖ ឈុត​ប្រពៃណី Mister Global អាស៊ី​រួម​ទាំង​កម្ពុជា មួយ​ណា​លេចធ្លោ​ជាង​គេ?

អានអត្ថបទ៖ ល្អ​សើច​មែន…”យាយ​រៀន​​អង់គ្លេស” ពី​កុមារី គង់ សូនីតា អ្នក​ស្ដាប់​ទះ​ដៃ​ប្រាវៗ!

  អត្ថបទ៖ ខុត សីហា

អត្ថបទថ្មី