Lee Hyori ​ដោះ​អាវ​ឲ្យ​គេ​គូរ​គំនូរ​​ក្នុង​ទស្សនាវដ្ដី W Korea

  • 2015-03-10 14:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Lee Hyori ​បាន​ដោះ​អាវ​លែង​ល្វែង​លើ​ទទេ​ឲ្យ​បុរស​ជា​​​ជាង​ចាក់​សាក់​​គូសវាស​រូបភាព​សិល្បៈ​លើ​ដើមទ្រូង​របស់​នាង​​​តាម​ចិត្ត​ ក្នុង​ទស្សនាវដ្ដី ​W Korea។

 

​កាល​ពី​ថ្ងៃ​ទី ៩ ​ម្សិលមិញ​នេះ​ទស្សនាវដ្ដី​កូរ៉េ​ខាង​លើ​បាន​​បង្ហោះ​រូបភាព​ Lee Hyori ​ប៉ុន្មាន​សន្លឹក​ទៅ​លើ​ទំព័រ​ Facebook ​របស់​ខ្លួន។ ​​រូបភាព​ទាំង​នោះ​បង្ហាញ​ពី​ភាព​សិចស៊ី​​ខុស​ប្លែក​ពី​សព្វ​មួយ​ដង​របស់​តារា​ចម្រៀង​ប៉ុប​ជើង​ចាស់​កូរ៉េ។ ​ទស្សនាវដ្ដី​​​បាន​សរសេរ​​ពិពណ៌នា​រូបភាព​ថា ​"ពេល​វេលា​ដ៏​អស្ចារ្យ​របស់​ Lee Hyori ​​លើ​កោះ​ Jeju។ ​​ញ៉ាំ​អាហារ​ពេល​រសៀល​ដ៏​ពិសេស​ជាមួយ​មិត្តភ័ក្ដិ​​​ស្និទ្ធស្នាល​របស់​នាង។ ​កុំ​ភ្លេច​រក​មើល​លើ​ទស្សនាវដ្ដី​ "W Korea”។

 
 

​​​​​​​រូបភាព​មួយ​សន្លឹក​បង្ហាញ​ពី​ការ​ញ៉ាំ​អាហារ​ជួបជុំ​មិត្តភ័ក្ដិ​​ជាមួយ​ស្វាមី​របស់​នាង​គឺ​លោក​ Lee Sang Soon។ ​ឯ​រូបភាព​មួយ​ទេ​ នាង​​បែរ​ជា​ឈរ​លើក​ដៃ​ឡើង​លើ​កាច់​រាង​សិចស៊ី​ឲ្យ​អ្នក​ចាក់​សាក់​ Novo ​​យក​ជក់​មក​គូសវាស​រូបភាព​សិល្បៈ​តាម​សប្បាយ។ សូម​មើល​រូបភាព​ជា​ច្រើន​ទៀត៖

 
 
 
 
 
 

អាន៖ “Fifty Shades of Grey” កូរ៉េ មិន​ស្រើបស្រាល តែ​​សើច​ចុកពោះ

 

ប្រភព៖ ​allkpop

អត្ថបទថ្មី