“ងប់​​នឹង​ប្រុស​ ខូច​ព្រហ្មចារី​” ​​ពាក្យ​ស្លោក​នៅ​វិទ្យាល័យ​​មួយ​ទទួល​ការ​ចាប់​អារម្មណ៍ផ្សេងៗ​គ្នា​

  • 2015-03-11 13:49:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង​ភ្ជាប់​នឹង​ដើម​ឈើ ក្នុង​បរិវេណ​នៃ​វិទ្យាល័យ​​ប៊ុន រ៉ានី​ ហ៊ុន សែន​​ ផ្សារ​ដើម​ថ្កូវ​ ​ពាក្យ​ស្លោក​មួយ​​ដែល​​មាន​​ន័យ​ថា​ “ងប់​​នឹង​ប្រុស​ ខូច​ព្រហ្មចារី​” ​​បាន​ទទួល​​​ការ​ចាប់​អារម្មណ៍​ផ្សេង​​​​ៗ​​គ្នា​ពី​​​សាធារណៈ ជន​​​ ដែល​​បាន​​ឆ្លង​កាត់​ និង​​​​ឃើញ​​ពាក្យ​​ទាំង​នេះ​។ អ្នក​ខ្លះ​យល់​ថា​ ការ​ប្រើ​ប្រាស់​ពាក្យ​ពេជ្រ​បែប​នេះ​​មិន​សមរម្យ​​ឡើយ​ ឯ​​មួយ​ចំនួន​​​ទៀត​​គិត​​ថា​ ពាក្យ​ស្លោក​នេះ​​គឺ​ជា​​ពាក្យ​​ខ្មែរ​តាំង​ពី​បរម​បុរាណ​មក​ មាន​​អត្ថន័យ​គ្រប់​គ្រាន់​ក្នុង​ការ​​អប់រំ​ដល់​យុវជន​ជំនាន់​ក្រោយ​មិន​ឱ្យ​ភ្លើត​ភ្លើន ភ្លេច​ការ​រៀន​សូត្រ​​។   ឆ្លើយ​បំភ្លឺ​ទៅ​​​នឹង​បញ្ហា​ខាង​លើ​​លោក​ ខាត​ ពែត​ នាយក​វិទ្យាល័យ​ប៊ុន​ រ៉ានី​ ហ៊ុន សែន​​ ផ្សារ​ដើម​ថ្កូវ​បាន​​ប្រាប់​ Sabay ថា​ នេះ​គឺ​ជា​ពាក្យ​ស្លោក​ខ្មែរ​តាំង​ពី​បុរាណ​មក​ មាន​អត្ថន័យ​អប់រំ​​អប់រំ​ទាំង​អត្ថានុរូប​ និង​អត្ថបដិរូប​ ក្នុង​ន័យ​អប់រំ​​ដល់​យុវជន​​កុំ​ឱ្យ​ភ្លើត​ភ្លើន​​ ភ្លេច​ការ​​រៀន​​សូត្រ​។ សាលា​បាន​​ផ្សព្វផ្សាយ​​ពាក្យ​​ស្លោក​ប្រមាណ​ ៥០​ ផ្ទាំង​ ក្នុង​បរិវេណ​សាលា​ ដើម្បី​ឱ្យ​​យុវជន​ យកពាក្យ​ពេជ្រ​ទាំង​​នេះ​ធ្វើ​ការ​ត្រិះ​រិះ​ពិចារណា​​ និង​មិន​នាំ​មក​នូវ​បញ្ហា​ដល់​ខ្លួន​ឯង​ និង​សង្គម៕

 

 

 

 

 

  អត្ថបទ៖មៃ សុខលីម