របៀប​ Backup រូបភាព​ ឬ​វីដេអូ​ទៅ​កាន់ ​​Cloud និង​ OneDrive ដោយ​ស្វ័យប្រវត្តិ

  • 2014-09-15 22:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​​សេវា​កម្ម​ Cloud Storage (​ការ​រក្សា​ទិន្នន័យ​លើ​អនឡាញ) ជា​​ផ្នែក​ដ៏​សំខាន់​​ក្នុង​ការ​រក្ស​ទុក​រូបភាព ​វីដេអូ ​និង​ទិន្នន័យ​ផ្ទាល់​ខ្លួន​​​​សម្រាប់​បើក​យក​មក​ប្រើ​​បាន​​គ្រប់​ទី​កន្លែង​ដែល​មាន​អ៊ីនធឺណិត។ ​ប្រសិន​បើ​អ្នក​​ Backup ​រូបភាព​ វីដេអូ​ ឬ​ឯកសារ​របស់​អ្នក​ទៅ​ក្នុង​ Cloud ​ហើយ​ ​មិន​ថា ​អ្នក​លក់​ទូរសព្ទ​ទេ ​អ្នក​នៅ​តែ​អាច​ទាញ​យក​ឯកសារ​ទាំង​នោះ​មក​ប្រើប្រាស់​វិញ​បាន​ធម្មតា​ដោយ​គ្រាន់​តែ​ Log in ធម្មតា​ប៉ុណ្ណោះ។ ​ក្រោម​នេះ​ជា​របៀប​ដ៏​សាមញ្ញ​ដើម្បី​ឱ្យ​អ្នក​ទាំង​អស់​គ្នា​​​អាច​ Backup ឯកសារ​នៅ​លើ​ Cloud Storage ​និង​ OneDrive ​សម្រាប់​ Smartphone ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows, Android ​និង​iOS៖

១. សម្រាប់​អ្នក​ប្រើ​ Windows Phone 8.1៖ ​គ្រាន់​តែ​ដំឡើង​ OneDrive លើ​ Windows Phone ឬ​មិន​ចាំ​បាច់​ Download វា​ក៏​បាន​ពី​ព្រោះ​វា​មាន​នៅ​លើ​ម៉ូដែល​នេះ​ស្រាប់។ ​ដំបូង​ត្រូវ​ភ្ជាប់​ជាមួយ​ Wi-Fi រួច​ចូល​ទៅ​កាន់​ Settings > Backup > photos + videos ។ អ្នក​ទាំង​អស់​គ្នា​អាច​កំណត់​គុណភាព​រូបថត​ និង​វីដេអូ​បាន​ទៀត។

២.​ សម្រាប់​អ្នក​ប្រើ​ពពួក ​Android៖ ​Google + អាច​ឱ្យ​អ្នក​ទាំង​អស់​គ្នា​កំណត់​ auto backup photos ​បាន​យ៉ាង​ងាយ​ ប៉ុន្តែ​កាន់​តែ​ប្រសើរ​ទៀត​នោះ​គឺ​ទាញ​យក​កម្មវិធី​ OneDrive App នៅ​លើ​ Android (សូម​ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក)។ បន្ទាប់​មក​ដំឡើង​វា​និង​ Log In ដោយ​ប្រើ​ Microsoft Account ពេល​នោះ​វា​នឹង​លោត​ផ្ទាំង​មួយ​ដូច​ខាង​ក្រោម​ ហើយ​ចុច​យក​ពាក្យ​ Turn On។

៣. សម្រាប់​អ្នក​ប្រើ​ iPhone និង​ iPad៖ ​ជាទូទៅ​រូបភាព ​និង​វីដេអូ​របស់​​អ្នក​ប្រាកដ​ជា​រក្សា​ទុក​នៅ​លើ​ iCloud​ ជា​មិន​ខាន។ OneDrive ក៏​អាច​ទាញ​យក​មក​ប្រើ​នៅ​លើ​ iOS បាន​ដែរ​ហើយ​ចាប់​ផ្ដើម​ Log In ដោយ​ប្រើ​ Microsoft Account ។ ​អ្នក​ទាំង​អស់​គ្នា​អាច​ជ្រើសរើស​ OneDrive ដោយ​ស្វ័យប្រវត្តិ​និង​​មាន​ការ​បន្ថែម​ Storage 3GB ប៉ុន្តែ​ទាល់​តែ​ភ្ជាប់​​Wi-Fi ទើប​អាច​ Upload រូបថត​ឬ​វីដេអូ​បាន។

​សូម​បញ្ជាក់​៖ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​កំពុង​ប្រើ​ OneDrive ​ហើយ​មិន​ចង់​ប្រើ​ iCloudគឺ​គ្រាន់​តែ​ចូល​ទៅ​កាន់​ Settings > iCloud និង​បិទ​ My Photo Stream ជា​ការ​ស្រេច។

​អត្ថបទ៖​ សែម​ សុធារិទ្ធ

អត្ថបទថ្មី