វិធី​បណ្ដុះ​ក្រចក​ឲ្យ​ដុះ​លឿន វែង និង​រឹងមាំ

  • 2015-03-13 16:40:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​សុភាព​នារី​មួយ​ចំនួន​ចង់​បាន​ក្រចក​វែង​ពី​ធម្មជាតិ ទើប​ព្យាយាម​រក​វិធី​ផ្សេង​ៗ​ដើម្បី​បណ្ដុះ ដោយ​ចំណាយ​ទាំង​ថវិកា​អស់​ច្រើន​ផង ប៉ុន្តែ​នៅ​តែ​មិន​បាន​សម្រេច។ កុំ​បារម្ភ​អី​ ថ្ងៃនេះ Sabay សូម​ណែនាំ​ឲ្យ​មក​សាកល្បង​វិធី​ងាយៗ​ខាងក្រោម​ដោយ​មិន​បាច់​ចំណាយ​ថវិកា​ច្រើន  និង​អាច​ទទួល​បាន​ប្រសិទ្ធ​ភាព​ផង​ដែរ៖

 

 

១. ដើម្បី​ធ្វើឲ្យ​ក្រចក​លូតលាស់​បាន​លឿន​ជាង​មុន ​អ្នក​ត្រូវ​លាប​ថ្នាំ ឬ​បរិភោគ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​វីតាមីន និង​បរិភោគ​ទឹកដោះគោ​ជូរ​ជា​រៀងរាល់ថ្ងៃ។

 

២. ម៉ាស្សា​ក្រចក និង​ម្រាម​ដៃ​ម្ដង​​ក្នុង​មួយ​ថ្ងៃ​ ប្រហែល​មួយ​នាទី​ក្នុង​ក្រចក​មួយ នេះ​ជា​វិធី​ងាយស្រួល និង​អាច​ធ្វើ​បាន​គ្រប់​ទីកន្លែង។

 

 

៣. ឧស្សាហ៍​កាត់​តម្រឹម និង​ខាត់​ក្រចក​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍។

 

៤. កុំ​ខាំ​ក្រចក​ដាច់ខាត ព្រោះ​បណ្ដាល​ឲ្យ​ក្រចក​រីក ​និង​មិន​ស្អាត។

 

៥. ដើម្បី​ឲ្យ​ក្រចក​លូតលាស់​បាន​លឿន​ជាង​មុន​ គួរ​យក​ខ្ទឹម​ស​មក​ដុះ​លើ​ក្រចក មិន​ត្រឹមតែ​ដុះ​លឿន​ទេ ថែមទាំង​ជួយ​ឲ្យ​ក្រចក​រឹងមាំ​ទៀត​ផង។

 

 

៦. ចង់​បាន​ក្រចក​ដ៏​រឹងមាំ​សូម​កុំ​បណ្ដោយ​ឲ្យ​ដៃ​របស់​អ្នក​ប៉ះពាល់​ទឹក​ច្រើន​ពេក​អី ព្រោះ​អាច​ធ្វើឲ្យ​វា​ឆាប់​បាក់​បាន។

 

៧. កុំ​ប្រើ​ផលិតផល​មាន​ជាតិ​គីមី​លើ​ក្រចក​ឲ្យ​សោះ ព្រោះ​ការ​ប្រើប្រាស់​សារធាតុ​គីមី​អាច​បណ្ដាល​ឲ្យ​ពួកវា​ឆាប់​ទន់ ស្ងួត និង​ប្រេះ​ជាដើម។

 

៨. សូម​ព្យាយាម​ស្វែងរក​ឱសថ​ធម្មជាតិ​មក​ខាត់​ក្រចក​ដើម្បី​ថែទាំ​ក្រចក និង​ការពារ​ដៃ​ពី​ជាតិ​សាប៊ូ ព្រម​ជាមួយ​សារធាតុ​គីមី​ដទៃ​ទៀត​ដែល​អាច​ជ្រាប​ចូល​ក្នុង​ក្រចក​បាន។

 

៩. នៅ​ពេល​ដែល​អ្នក​កំពុង​សំអាត​ផ្ទះ ឬ​លាង​ដុះ​សម្ភារ​ផ្សេង​ៗ ត្រូវ​ពាក់​ស្រោមដៃ​ដើម្បី​ការពារ​សាប៊ូ​ដែល​មាន​ជាតិ​គីមី​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ដៃ និង​ក្រចក។

 

១០. កុំ​លាប​ថ្នាំ​ក្រចក​ញឹកញាប់​ពេក ដោយ​ទុក​ពេល​ឲ្យ​វា​គ្មាន​ការ​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី​អ្វី​ យ៉ាង​ហោច​ណាស់​ក៏​មួយ​ខែ​ដែរ។

 

 

១១. បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន៕

 

ចុចអាន៖ វិធី​ព្យាបាល​ត្រចៀក​ក្រាញ់​​ដុះ​​កប់​​ក្នុង​ក្រចក

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖wikihow  seventeen

អត្ថបទពេញនិយម
អត្ថបទថ្មី