គណៈកម្មការ​ X Factor ត្រូវ​បណ្តេញ​ចេញ​ទាំងប្ដី​​ទាំងប្រពន្ធ​ក្រោយ​រិះគន់​បេក្ខជន​ឥត​សំចៃ​មាត់

  • 2015-03-17 18:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​​កម្មវិធី X Factor ប្រទេស​នូវែលហ្សេឡង់ នាង Natalia Kills និង​ស្វាមី​ Willy Moon ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្មវិធី ក្រោយបាន​​​រិះគន់​បេក្ខជន Joe Irvine ខ្លាំងៗ​ថាគ្មាន​គំនិត​ច្នៃប្រឌិត លួច​ចម្លង​ស្តាយ៍គេ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

 

 

ពេល​ឱ្យ​ជា​មតិ​យោបល់ Natalia និយាយ​ពាក្យ​មិន​សមរម្យ​ជាច្រើន​ នៅ​វគ្គ live shows ទី១ ថា “ ក្នុង​នាម​ជា​សិល្បករ​ម្នាក់ ត្រូវ​តែ​គោរព​ការ​ច្នៃប្រឌិត និង​កម្មសិទ្ធិ​បញ្ញា​របស់​គេ ខ្ញុំ​ខ្ពើម​រអើម​​ណាស់ ចំពោះ​អ្វី​ដែល​អ្នក​ចម្លង​ស្តាយ៍​ប្ដី​របស់​ខ្ញុំ"។

នាង​ថែម​ទាំង​បញ្ជាក់ សូម្បី​តែ​សក់ និង​ការ​ស្លៀកពាក់​របស់ Joe ក៏​យក​តាម​ប្ដី​នាង​ដែរ។ ក្រោយ Natalia ការ​រិះគន់​ឥត​សំចៃ​មាត់​បែបនេះ ធ្វើ​ឱ្យ​ទស្សនិកជន​រាប់​សិប​នាក់ ដែល​កំពុង​ទស្សនា​ភ្ញាក់ផ្អើល និង​ខ្លះ​សម្ដែង​ការ​មិន​ពេញ​ចិត្ត។ ជុំ​វិញ​ការ​ចម្លង​ស្តាយ៍​នេះ ​អ្នកលេង Twitter បាន​បង្ហោះ​រូប​ច្រើន​សន្លឹក​បង្ហាញ​ថា ​ ការ​តុបតែង​មុខ សក់ និង​ពាក់​បូ របស់​តារា​ចម្រៀង Natalia ស្រដៀង​នឹង Lily Allen និង ​Elizabeth Taylor និង Lady Gaga ជា​ដើម។

 

ពេល​សួរ​ថា ស្ដាយ៍ Natalia ស្រដៀង​តារា​ល្បីៗ​ផ្សេងៗ​ទៀត​នោះ អ្នកនាំពាក្យ​របស់​តារា​ស្រី​រូប​នេះ ប្រាប់​ថា "ខ្ញុំ​ស្គាល់​និង​ធ្វើការ​ជាមួយ Natalia ១៥​ឆ្នាំ​ហើយ។ អ្វី​ដែល​គាត់​​និយាយ គឺ​ចេញ​ពី​បេះដូង ​ឃើញ​អី្វនិយាយ​ហ្នឹង"។

អ្នកនាំពាក្យរូបនោះ​បន្ថែម​ថា "គាត់​មាន​ទេពកោសល្យ និង​ជា​ស្ត្រី​ក្លាហាន។ គាត់​មាន​ស្តាយ៍​​​ផ្ទាល់​ខ្លួន ហើយ​អ្នក​ឌីហ្សាញ​​អន្តរជាតិ​ល្បីៗ​តែង​ផ្ញើ​ខោអាវ​ឱ្យ​គាត់"៕

 

 
 
 
 

 

អ្នក​បើក​ឡាន​ទំនិញ ក្លាយ​ជា​​ជយលាភី X Factor ​អង់គ្លេស​​ 2014

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Daily Mail

អត្ថបទថ្មី